លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាចំនួន១លានរៀលដល់លោកយាយដើរលក់នំកងជួបគ្រោះថ្នាក់ដួលបាក់កដៃ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនារសៀលថ្ងៃទី១៧ ខែ កុម្ភៈឆ្នាំ២០២២នេះបានចាត់តំណាងនាំយកថវិកាចំនួន១លានរៀល ទៅឧបត្ថម្ភ ដល់ លោកយាយ មួយរូបជួបគ្រោះថ្នាក់ ដួលបាក់កដៃក្នុងពេលគាត់ដើរលក់នំកង សំរាប់ព្យាបាលដោយសារតែជីវ ភាពលោកយាយក្រីក្រលំបាក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ អ៊ិន សារឿន អាយុ៦៣ឆ្នាំ មុខរបរប្រចាំថ្ងៃដើរលក់នំកង រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ការផ្តល់ជំនួយថវិកាចំនួន ១លានរៀលនេះ  គឺជាផ្នែកមួយជួយសម្រួល ដល់លោកយាយសម្រាប់យកទៅព្យាបាលដៃរបស់លោកយាយឲ្យទាន់ពេលវេលា។

ជាមួយគ្នានេះលោកយាយ អ៊ិន សារឿន បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបាន ឧបត្ថម្ភថវិកាខាងលើ ដើម្បីឲ្យលោកយាយ បានយកថវិកានេះយកមកព្យាបាលដៃរបស់លោកដៃ ដែលជួប គ្រោះថ្នាក់ និងបានជូនពរ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អនិង ប្រកប ដោយពុទ្ធពរគ្រប់ប្រការ៕(ដោយនាគសមុទ្រ)