ឃាត់ខ្លួនជនទំនេីង៣នាក់គប់កញ្ចក់រថយន្តតាមដងផ្លូវជាតិលេខ៥បញ្ជូនទៅតុលាការ

0

កំពង់ឆ្នាំងៈជនទំនេីងចំនួន៣នាក់ត្រូវកម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ធ្វេីការឃាត់ខ្លួន និងបញ្ជូនជនទៅតុលាការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនទាំង៣នាក់ខាងលេីបានធ្វើ សកម្មភាពគប់កញ្ចក់រថយន្តតាមផ្លូវជាតិ លេខ៥ និងបណ្តាលឲ្យរថយន្តប្រជាពលរដ្ឋចំនួន៣គ្រឿងបានរងការខូចខាតបែកកញ្ចក់។

ជនទំនេីងដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ១-ឈ្មោះ វ៉ា រ៉ាដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-ឈ្មោះ ភន ពុធសុភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៣-ឈ្មោះ គៀង សុគ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។