ឯកឧត្ដមសោម ស៊ុន អំពាវនាវឲ្យសមាជិកបក្សទៅចូលរួមបោះឆ្នោតទាំងអស់គ្នាដើម្បីប្រើសិទ្ធិរបស់ខ្លួន

កំពង់ធំ៖ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានបន្ទាយស្ទោង បានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត គាំទ្រដល់គណបក្សដែល ខ្លួនស្រឡាញ់ពេញចិត្ត និងមានជំនឿជឿជាក់ថានិង អាចនិងផ្ញើរវាសនា នឹងដឹកនាំកសាងអភិវឌ្ឍន៍ ភូមិឃុំឲ្យមានភាពរីកចម្រើននៅថ្ងៃអានាគត់ ដោយពិធីសំណេះសំណាលនេះ បានធ្វើថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងនោះឯកឧត្តម ប្រធានក្រុមការងារ បានណែនាំឲ្យសមាជិកបក្សរបស់ខ្លួន យល់ច្បាស់អំពីការគូសសន្លឹកឆ្នោត
គូសឲ្យចំ គូសឲ្យត្រូវ គូសឲ្យបានការ ចៀសវាងធ្វើឲ្យខាតបង់សន្លឹកឆ្នោត ដែលមានតំលៃនេះដោយឥតប្រយោជន៍ ដោយសារតែការធ្វេសប្រហែស ទាំងចេតនា ឬអចេតនាក្តី ក្នុងអាណត្តិទី៥ នាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
លោកសូត្រ អ៊ុល បេក្ខជនលំដាប់លេខរៀងទី១ ក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង បានប្តេជ្ញាចិត្តខ្ពស់ ចំពោះការជឿទុកចិត្តនិងអាណិតស្រឡាញ់ លទ្ធផលការងារដឹកនាំអភិវឌ្ឍន៍ឃុំកន្លងមក ហើយនិងបម្រើបងប្អូនប្រជាពលរដ្ឋ អភិវឌ្ឍន៍ឃុំបន្ទាយស្ទោង ក្នុងអាណត្តិទី៥ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៧ នេះ ឲ្យល្អប្រសើរ ដោយគិតផលប្រយោជន៍ប្រជាជនជាធំ រកដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ មានតម្លាភាព ការពារសុខសន្តិភាព សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដមសោម ស៊ុន បានផ្តាំផ្ញើរដល់សមាជិកបក្ស និងប្រជាពលរដ្ឋថា ពេលនេះជាឳកាសដ៏មានតំលៃខ្លាំងណាស់ សូមបងប្អូនអញ្ជើញទៅបោះឆ្នោត ដើម្បីបញ្ជាក់ពីស្នាដៃនៃក្តីស្រឡាញ់ក្នុងរយះពេលកន្លងមកនេះ ហើយត្រូវដឹងថា ពេលលំបាកខ្វះខាត ជួបគ្រោះមហន្តរាយ ជួបវិបត្តិសេដ្ឋកិច្ចក្នុងរយះពេលកន្លងមក តើអ្នកណាជួយយើង ធ្វើឲ្យយើងមានជីវភាពធូរធា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រកបមុខរបរទទួលទាន មានសិទ្ធិក្នុងការប្រារព្វពិធីសាសនា សិទ្ធិក្នុងការដើរហើរ ជាពិសេសសិទ្ធិក្នុងការរើសគូស្រករ ។
ឯកឧត្ដមបានបញ្ជាក់ទៀតថា ដល់ពេលហើយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះគឺជាពេលដែលបងប្អូនតបស្នងសងគុណវិញ ដោយការចូលរួមបោះឆ្នោតដើម្បីប្រើសិទ្ធជាប្រជាពលរដ្ឋខ្មែរមួយរូប បោះជូនគណបក្សដែលបានជួយយើង ជួយក្រុមគ្រួសារយើង ជួយប្រទេសជាតិយើង និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ។
ដោយ ប៊ុន រដ្ឋា