លោកឃុន ប៊ុនហូ ប្រធានក្រុមការងារបក្សដឹកនាំយុទ្ធនាកាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំម្សាក្រង ដើម្បីទៅចូលរួមបោះឆ្នោត

កំពង់ធំ៖លោកឃុន ប៊ុនហូ អនុប្រធានគណកម្មការខ២៦.២ ប្រធានក្រុមការងារបក្ស ចុះជួយមូលដ្ឋានឃុំម្សាក្រង បានអញ្ជើញដឹកនាំសមាជិកបក្សប្រជាជនកម្ពុជា រួមទាំងប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបេក្ខជន ក្រុមប្រឹក្សាឃុំម្សាក្រង និងបានសំណេះសំណាលប្រកបដោយក្តីសោមន្សរីករាយក្រៃលែង ជាមហាគ្រួសារបក្ស ដែលមានគោលដៅដូចគ្នាក្នុងការ ទាមទារឲ្យមានសុខសន្តិភាព និងសុវត្តិភាពដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២២។
លោកឃុន ប៊ុនហូ អនុប្រធានគណកម្មការខ២៦.២ ប្រធានក្រុមការងារបក្សចុះជួយឃុំម្សាក្រង មានប្រសាសន៍ថា សមាជិកគណបក្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលគូសសន្លឹកឆ្នោត ព្រោះវាសនាប្រទេសជាតិបានពឹងផ្អែកទៅលើចុងបិចរបស់បងប្អូន បើបងប្អុនមានការធ្វេសប្រហែស គូសខុស គូសច្រឡំ គូសមិនបានការ ធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរ នឹងវាស្មើរនឹងមិនបានប្រើសិទ្ធិក្នុងការសម្រេចវាសនាប្រទេសជាតិក្នុងពេលនេះ ដូច្នេះបងប្អូនត្រូវចង់ចាំថា នៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ លេខរៀងទី៣នៅក្នុងសន្លឹកឆ្នោត គឺជាលេខរៀងនាំលាភសំណាងដល់ប្រទេសជាតិ និងគ្រួសារបងប្អូនផងដែរ។
លោកចន វុទ្ធី ជាបេក្ខជនលំដាប់លេខរៀងទី១ ប្រធានក្រុមប្រឹក្សាឃុំម្សាក្រង បានសុំទោសដល់សមាជិកបក្សទាំងអស់ ទាំងកំហុសឆ្គងដោយចេតនា ឬអចេតនាក្នុងការដឹកនាំកន្លងមក ក្នុងនោះក៏បានប្តេជ្ញាចិត្តអភិវឌ្ឍន៍ភូមិឃុំម្សាក្រង ក្នុងណត្តិទី៥ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងបម្រើបងប្អូនប្រជាពលរដ្ឋ ដោយស្មោះអស់ពីចិត្តពីថ្លើម ដោយគិតផលប្រយោជន៍ប្រជាជនជាធំ ដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ឋ និងកសាងសមិទ្ធិផលថ្មីៗរបស់ឃុំម្សាក្រងឲ្យបានល្អប្រសើរ រួមទាំងការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់របស់គោលជំហរគណបក្សប្រជាជន គឺទុក្ខលំបាកប្រជាជន ជាទុក្ខព្រួយបារម្ភណ៍របស់ថ្នាក់ដឹកនាំ ប្រជាជនមានមុខរបរ សម្រានលក់ មានសុវត្តិភាព ជាគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឳកាសនេះ លោកឃុន ប៊ុនហូ ប្រធានក្រុមការងារបក្ស បានលើកឡើងអំពីសិទ្ធិសេរីភាពដ៏ពេញលេញរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សមិទ្ធផលធំៗនានា ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជូនប្រទេសជាតិ រួមទាំងការចាក់វ៉ាកសាំងប្រឆាំងនិងជម្ងឺកូវិ១៩ផងដែរ ជាពិសេសបងប្អូនបានឃើញស្រាប់ហើយ ដោយការខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនធ្វើឲ្យមាន ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ក្រវ៉ាត់ព្រំដែន ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ វត្តអារាម រួមទាំងមានភាពរីកចម្រើនជាច្រើនគ្រប់វិស័យថែមទៀត សមិទ្ធផលទាំងនេះ បានបង្ចិតឲ្យជិតបងប្អូនប្រជាពលរដ្ឋខែ្មរ ងាយស្រួលក្នុងការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នា កាត់បន្ថយការចំណាយ និងមានសុវត្តិភាព និងត្រូវចងចំាថា បោះឆ្នោតជូនគណៈបក្សប្រជាជន គឺដើម្បីខ្លួនយើង។
ដោយ ប៊ុន រដ្ឋា