ព្រៃផ្សៃណាស់ខឹងនិងម្តាយជនរងគ្រោះដៀលថាជាពូជរំលោភគេ លួងលោមកូនស្រីគេឲ្យជិ:ម៉ូតូ យកមករឹត.ក.សម្លាប់ហើយញាត់ការ៉ុងបោះចូលក្នុងទឹកស្ទឹង

កំពង់ធំ=បុរសម្នាក់ទើបចេញពីគុករយ:ពេល៣ថ្ងៃប៉ុណ្ណោះ ពីបទរំលោភសេពសន្ទវ: ឥឡូវចូលគុកវិញពីបទឃាតកម្មគិតទុកជាមុន ដោយខឹងនិងម្តាយក្មេងស្រីគ្រោះដើរនិយាយដើមខ្លួនថាជាពូជចាប់រំលោភគេ ក៏លួងលោមក្មេងស្រីរងគ្រោះឲ្យឡើងជិ:ម៉ូតូលុះដល់ចំណុចកើតហេតុក៏ធ្វើសកម្មភាពរឹត.ក.ហើយច្រកនិងការ៉ុង បោះចូលក្នុងទឹកស្ទឹងដើម្បីបំបាត់ភស្ថតាង តែឈាមស្រែកស្បែកហៅ ជនដ៏ឃោឃៅនៅតែជាប់អន្ទាក់សម្ថកិច្ចដដែល អំពើឃាតកម្មដ៏សាហាវឃុងឃ្នងនេះបានកើតឡើង កាលពីថ្ងៃទី 27. ខែឧសភា. ឆ្នាំ2022 វេលាម៉ោង ប្រហែល 13. ជាង. នៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក. ខេត្តកំពង់ធំ ។
ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ. បួន យ៉ិក. ភេទប្រុស. អាយុ 26 ឆ្នាំ. នៅភូមិផ្លុង ឃុំទីពោ. ស្រុកសន្អុក. ខេត្តកំពង់ធំ. បានធ្វើសកម្មភាព. ឌុប ជនរងគ្រោះ ឈ្មោះ.
សារីន. ភ័ត្រា. ភេទ ស្រី. អាយុ 14 ឆ្នាំ(ជាក្មេងពិការភ្នែកម្ខាងនិងពិការជើងម្ខាង) នៅភូមិ ផ្លុង. ឃុំទីពោ. ស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ. ហើយយកមករិតកករនិង អាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ ស. ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត. បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ ។
លុះដល់ថ្ងៃទី28. ខែឧសភា. ឆ្នាំ 2022 វេលាម៉ោង 13 : 00 នាទី. សម្ថកិច្ចជំនាញបានទទួល
ព័ត៌មានថា ជនសង្ស័យបានឌុបជនរងគ្រោះ ចេញពីភូមិ យើងក៏បានស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ ។
ក្រោយពីធ្វើការសួរនាំ ជនសង្ស័យឈ្មោះ
បួន. យ៉ិក. បានឆ្លើយសារភាពថា. ខ្លួនពិតជាបាន ឌុបជនរងគ្រោះឈ្មោះ សារីន សុភត្រា
យកមករិតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌សរូបត្រីចហមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន ។
មូលហេតុ. ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា.ពូជរបស់ខ្លួន គឺជាពូជដើររំលោភគេ ។
សម្ថកិច្ចជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសន្ទុក បានឃាត់ខ្លួនជនសង្ស័យ
ដើម្បីអនុវត្តនីតិវិធី ទៅតាមច្បាប់។ចំណែកសាកសពក្មេងស្រីរងគ្រោះសម្ថកិច្ចនិងសាច់ញាត្តិដើររកអស់រយ:ពេល២យប់៣ថ្ងៃទើបរកឃើញនៅព្រឹកថ្ងៃទី២៩ខែឧសភានេះ នៅចំណុចអន្លង់ក្អានស្ថិតនៅ ភូមិចំបក់ជ្រុំ ឃុំប្រាសាទ….ពេលសម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យពិនិត្យនិងធ្វើកោសលវិច្ច័យ ជនសង្ស័យបានយកអាវមករឹត.ក.សម្លាប់ហើយញាត់ចូលការ៉ុង បោះចូលក្នុងទឹកស្ទឹង ក្រោយពិនិត្យសព្វគ្រប់សម្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះឲ្យទៅសាច់ញាត្តិ យកធ្វើបុណ្យតាមប្រពៃណី៕អ៊ុងសំអាត