ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវបាននិងកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម

តាកែវៈ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននិងកំពុងបោះជំហ៊ានចូលរួមប្រកួតលីតលើកតំបូងរបស់ខ្លួន ខណៈដែលក្នុងពេលបច្ចុប្បន្ន កំពុងធ្វើការហ្វឹកហាត់បច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងជ្រើសរើសជើងឯកកីឡាបាល់ទះជាមួយនិងក្រុមបាល់ទះតំណាងអោយខេត្តផ្សេងៗ នូវក្នុងព្រឹត្តិការណ៍ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។
ថ្លែងប្រាប់អ្នកសារព័ត៍មាន នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងជាអ្នកដឹកនាំក្រុមកីឡាករតំណាងអោយលោកស្នងការបានអោយដឹងថា ដោយមានការណែនាំពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្តីពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម តម្រូវអោយបណ្តាស្នងការដ្ឋានតំណាងអោយរាជធានីខេត្ត ត្រូវចាត់តាំងក្រុមកីឡាកររបស់ខ្លួនចូលរួមប្រកួតកីឡាបាល់ទះ ទើបរូបលោកចាប់ផ្តើមជ្រើសរើសកីឡាករល្អៗនៅក្នុងខេត្តយកមកធ្វើការហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈអោយរួចជាស្រេច ចូលរួមប្រកួតប្រជែងជាមួយនិងក្រុមកីឡាករបាល់ទះរបស់ស្នងការនគរបាល តំណាងអោយរាជធានីខេត្តគេផ្សេងៗ ដែលត្រូវនិងចាប់ផ្តើមប្រកួតនាពេលខាងមុខនេះហើយ ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បន្តថានេះជាលើកតំបូងហើយ ដែលយើងបានបោះជំហ៊ានដឹកនាំក្រុមកីឡាបាល់ទះរបស់ស្នងការដ្ឋាននគរបាលខេត្ត តំណាងអោយខេត្តតាកែវ ធ្វើការចូលរួមប្រកួតដណ្តើមពានរង្វាន់របស់សម្តេចក្រឡាហោម ដែលជាលីតកំរិត B នៅប្រទេសកម្ពុជារបស់យើងនេះ ហើយយើងមានការជឿជាក់យ៉ាងមុតមាំថា ក្រុមកីឡាកររបស់យើង និងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការប្រកួត មិនថាទទួលបានលទ្ធផលបែបណានោះទេ តែវាជាបទសោធន៍របស់យើងសម្រាប់ពេលបន្ទាប់ ក៏បន្តែនៅតែផ្តេជ្ញាចិត្តយកជ័យលីភី និងកិត្តិយស មកជូូនខេត្តរបស់យើងវិញអោយខានតែបាន ។ តាកែវ