ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យលទ្ធផលតសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដរបស់រដ្ឋបាលខេត្ត

កំពង់ឆ្នាំងៈនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឈិន សេងងួន អភិបាលខេត្តស្ដីទី និងមានការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលា
ខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុប៧០នាក់ ។

កិច្ចប្រជុំបានពិនិត្យ និងអនុម័តនូវខ្លឹមសាររបៀបវារ:ដូចខាងក្រោម៖
១.សេចក្ដីកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២.សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់
អនុវត្តបន្តរបស់រដ្ធបាលខេត្ត។
៣.សេចក្តីសម្រេចស្តីពីការតែងតាំងសមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។៤.សេចក្តីរាយការណ៍សង្ខេបដោយគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងបញ្ហាផ្សេងៗទៀត ៕
សុខ គឹមសៀន