ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ៦០០ នាក់ ដើម្បីបំពេញក្របខ័ណ្ឌ ៣វរសេនាតូចដែលទើបបង្កើតថ្មី

0

រាជធានីភ្នំពេញ៖ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី៩មិថុនាឆ្នាំ២០២២ ដោយអនុញ្ញាតឲ្យក្រសួងការពារជាតិកម្ពុជា ជ្រើសរើសពលទាហានថ្មី ចំនួន ៦០០នាក់។

ការសម្រេចជ្រើសរើសពលទាហានថ្មីទាំង ៦០០នាក់នោះ គឺ ដើម្បីយកមកបំពេញក្របខ័ណ្ឌ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ S/B