រថយន្តចំនួន០៣ គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយកកស្ទុះចររាចរណ៍ តាមបណ្តោយផ្លូវជាតិ លេខ៦ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ខេត្តសៀមរាប រថយន្តចំនួន០៣ គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយកកស្ទុះចររាចរណ៍ តាមបណ្តោយផ្លូវជាតិ លេខ៦ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានបឋម បានឱ្យដឹងថា នៅមុននេះបន្តិចមានរថយន្តចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយខូចខាតទាំងសងខាង។

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមយោងតាមប្រភពនិងប្រជាពលរដ្ឋបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យបង្កឡើងដោយ រថយន្ត lexus Lx470 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7930 បានបើកបរក្នុងទិសដៅពីលិច ទៅកើត មកដល់ត្រង់ចំណុចកើតហេតុ សង្ស័យបែកកង់ ក៏រ៉េចង្កូត ទៅបុករថយន្ត toyota highlander ពណ៌សផ្លាកលេខកំពង់ធំ 2B-9603 ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា ពីកើតទៅលិច យ៉ាងពេញទំហឹង ហើយថែមទាំងមានរថយន្ត 45កៅអី ម៉ាក Hyundai universe luxury ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E-3659 មកបុកបន្តទៅលើរថយន្ត toyota highlander ពណ៌ស បណ្ដាល ឲ្យខូចខាតរថយន្តបីគ្រឿងយ៉ាងដំណាំ។ ប៉ុន្តែករណីនេះ មិនបណ្ដាលអោយមនុស្សរងរបួសឡើយ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពុំទាន់នានទទួលបានការបញ្ជាក់ អំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ពីសមត្ថកិច្ចនគរបាលរដ្ឋបាលស្រុកប្រាសាទ បាគងនោះទេ ដោយហេតុថាសមត្ថកិច្ចកំពុងតែបំពេញភារ:កិច្ចនៅមិនអាចសុំការបញ្ជាក់បាននោះទេក្នុងករណីខាងលើនេះ៕ដោយរូបភាព និងអត្ថបទ ដោយសហការី