កិច្ចប្រជុំការងារចុះពិនិត្យស្រាវជ្រាវស្ររង់ទិន្ន័យ គ្រួសារពលរដ្ឋដដ្លបាន ចូលតាំងទីលំនៅ ប្រើប្រាស់កាន់កាប់ និងអាស្រ័យផល ជាក់ស្ដែងនៅទីតាំងដីព្រៃលិចទឹក ក្នុងតំបន់២ តំបន់៣

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីអោយក្រុមការងារចុះពិនិត្យស្រាវជ្រាវស្ររង់ទិន្ន័យ គ្រួសារពលរដ្ឋបាន ចូលតាំងទីលំនៅ ប្រើប្រាស់កាន់កាប់ និងអាស្រ័យផល ជាក់ស្ដែងនៅទីតាំងដីព្រៃលិចទឹក ក្នុងតំបន់២ តំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្រ្តភូមិប្រាសាទ ឃុំភ្នំលាប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរ កសិកម្ម នគររូបនីយកម្ម សំណង់និង សុរិយោដីខេត្តជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបី និងអាជ្ញាធម៏មូលដ្ឋានមានវត្តចូលរួម នាថ្ងៃទី ១៤ មិថុនា ២០២២។
លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បន្ទាប់ពី ផ្សព្វផ្សាយពីប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ពាក់ព័ន្ធដីព្រៃលិចទឹក និងការកាត់ឆ្វៀលជូនពលរដ្ឋដែលបានអាស្រ័យផងជាក់ស្ដែង លោកមានប្រសាសន៍សំណូមពរ មន្ទីរជំនាញចុះអនុវត្តបន្ទាន់ ចុះវាស់វែងកំនត់ព្រំ ស្រង់ទិន្ន័យដីព្រៃលេចទឹកដែលពលរដ្ឋអាស្រ័យផលជាក់លាក់ ដើម្បីផ្ដល់ជូនអោយពួកគាត់ បន្តបង្ករបង្កើនផលឡើងវិញ។
លោក ប៉ាង វណ្ណសេដ្ឋ និយាយពីបំរែបំរួលអាកាសធាតុ និងការបាត់បងព្រៃឈើ (ព្រៃលិចទឹក) បន្ទាប់ពីការធ្វើវារីអគ្គីសនី នៅព្រំប្រទល់ប្រទេសឡាវ ទឹកក្នុងទន្លេសាបត្រូវបានរីងហួតនារដូវប្រាំង មុខរបបរពលរដ្ឋប្រែពីនេសាទ មកធ្វើស្រែបង្កើនរដូវ ដែលបង្ខំអោយរាន្តព្រៃលិចទឹកក្នុងតំបន់បី យកមកធ្វើស្រែ។
លោក បានចូលរួមឯកភាពដល់ការចាត់ចែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការកាត់ដីព្រៃជូនពលរដ្ឋដែលអាស្រ័យផលជាកស្ដែងតាមប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងការរក្សាធនធានធម្មជាតិ បង្កើនជីវចំរុះសម្រាប់តម្រូវការមច្ឆាជាតិគ្រប់ប្រភេទ។
ចំណែកលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី ថា៖ក្រុមការងារក្រោយធ្វើអត្តសញ្ញាណកម្ម មើលឃើញថាពលរដ្ឋ ២៩៩ គ្រួសារ កើនឡើងទិន្ន័យចាស់ ស្មាមមេដៃមិនប្រក្រតី ម្ចាស់ដីអត់ស្គាល់អ្នកជាប់ព្រំ អត់ស្គាល់ទីតាំងដី។
លោកយិម យឿន អភិបាលរងស្រុកព្រះនេតព្រះបានបង្ហាញថា៖ ទិន្ន័យពលរដ្ឋប្រែប្រួលបណ្ដាលមកពីការចំណាកស្រុករបស់ពលរដ្ឋខណះពួកគាត់បានប្រគល់ដីជូនរដ្ឋ ព្រោះគាត់មិនបានមកចុះឈ្មោះឬប្រគល់ជូនក្រុមការងារដោយហេតុ កាបិទព្រំដែនដោយ សារជម្ងឺកូវីត១៩ នៅពេលបានដឹងពីខ្លឹមសារប្រសាសន៍សម្ដេច ពួកគាតបានត្រឡប់មកលំនៅដ្ឋានវិញដើម្បីស្នើសុំក្រុមការងារធ្វើស្រែលើដីដែលបានធ្លាប់ជាយូឆ្នាំមកហើយនោះ។
រីឯលោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ កំនើនពលរដ្ឋ ក្រោយស្រង់ទិន្ន័យដោយហេតុថា៖ ចំណាកស្រុកត្រឡប់មកភូមិចាស់ ហើយដីអាស្រ័យផលមិនស្ថិតនៅក្នុងតំបន់អភិរ័ក្សពូជត្រី ឬតំបន់ព្រៃការពារបរិស្ថាន ភាគច្រើនគ្រួសារមានឯកសារបញ្ជាក់ពីមូលដ្ឋានថាបានរស់នៅនិងអាស្រ័យយូរច្រើនជាង ១០ឆ្នាំមកម្លេះ។
ជាលទ្ធផលកិច្ចប្រជុំបានសំរេចក្នុងជំហ៊ានទី១ដែលបានប្រគល់ដីជូនរដ្ឋហើយ ស្នើសុំឡើងវិញទៅថ្នាក់ជាតិក្នុងនោះ
-ពលរដ្ឋរអាស្រ័យផលជាក់ស្ដែង ផ្ដល់ដីពី ៥ហិចតា មិនមែនដីក្នុងតំបន់អភិរ័ក្ស តំបន់ការពារបរិស្ថាន ហើយបានប្រើប្រាស់លើសពី១០ឆ្នាំឡើង។
-ផ្ដល់ជូនពលរដ្ឋដីភូមិដ្ឋានមានទីលំនៅតំបន់២ ចាប់ពី១០ឆ្នាំឡើង ឬយូយូលង់មកហើយកាត់ពីតំបន់២ ទៅជាតំបន់១ ធ្វើប័ណ្ណកម្មសិទ្ទជូន ទៅរក្សាទុកឬដកហូតដីរានថ្មីជុំវិញដីអភិរ័ក្សពូជត្រី។
-ប្រើប្រាស់ម៉ាស៊ីន(GPS) ៤គ្រឿង ចែកជា ៤ក្រុមរួមជាមួយទីចាត់ការអន្តរវិស័យនិងសមត្តិច្ចជំនាញពាក់ព័ន្ធសម្រាប់ចុះវាស់វែង លើមូលដ្ឋានជាក់ស្ដែង (តំបន់ស្ងួត)។
-កំណត់ចុះអនុវត្តចាប់ពីស្អែកថ្ងៃទី ១៥ មិថុនា ២០២២តទៅ៕ -យកមតិយោបល់ល្អដែលកិច្ចប្រជុំផ្ដល់ជូនដើម្បីរាយការណ៍ជូនថ្នាក់ជាតិ៕ដោយ៖ឃិន គន្ធា