លោក អធិការងប៉ូលិសក្រុងព្រះសីហនុម្នាក់ត្រូវជនល្មើសបាញ់បាក់ជើងរបួសធ្ងន់

0

ខេត្តព្រះសីហនុ៖ លោក ងី បេ ឡា អធិការងប៉ូលិសក្រុងព្រះសីហនុត្រូវក្រុមជនល្មើសបាញ់បាក់ជើងខណៈ លោកចុះបំពេញការងារ ឆែកឆេអាវុធជាតិផ្ទុះ នៅតាម ដងផ្លូវសាធារណៈ។ ហេតុការណ៏នេះបានកើត ឡើង នៅវេលា ម៉ោង ២០និង២០នាទី យប់ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចតាមបណ្តោយផ្លូវ ស្ថិតក្នុង ភូមិលេខ ០៦ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចប៉ូលិស បានធ្វើការចាប់ ខ្លួនជនជាប់ សង្ស័យ ចំនួន០៥នាក់ ក្នុងនោះស្រី០២នាក់ (ជនជាតិវៀតណាមទាំងអស់) ។

ពាក់ព័ន្ធករណីខាងលើនេះ បើតាម ការបញ្ជាក់សមត្ថកិច្ចប៉ូលិសអធិការដ្ឋាននគបាលក្រុងព្រះសីហនុ  បានឲ្យដឹងថាក្រោយពីមានសេចក្តីរាយការណ៏ថាមានជនសង្ស័យចំនួន០៥នាក់ក្នុងស្រី០២នាក់ ជិះរថយន្ត តាក់ ស៊ីដោយេពួកគេ​មានកាំភ្លើងជាប់និងខ្លូន ។ភ្លាមៗ លោក អធិកាដ្ឋាននគបាលក្រុងព្រះសីហនុ លោក តី វិសាល ក៏បានធ្វើ សេចក្តី រាយការណ៏ទៅលោកស្នងកាដ្ឋាននគបាលខេត្ត ព្រះសីហនុ  លោក ជួន ណារិន្ទ  និងបានចុះ ទៅពិនិត្យជាក់ស្តែងរថយន្តតាក់ស៊ីនោះ។ខណៈសមត្ថកិច្ចកំពុងធ្វើការឆែកឆេក៏ស្រាប់តែជនល្មើសម្នាក់ក្នុងចំណោម ០៥នាក់បានដកកាំភ្លើងខ្លីបាញ់សំដៅសមត្ថកិច្ច ក្នុងគោលបំណងរំដោះខ្លូន បណ្តាលឲ្យត្រូវចំជើង លោក អធិការ រង ឈ្មោះ ងី បេឡា រងរបួសធ្ងន់ ហើយជនសង្ស័យចំនួន០៥នាក់ក៏ត្រូវបានចាប់ខ្លូននិងដកហូតវត្តុតាង (កាំភ្លើងខ្លីមួយដើម)ក្នុងពេលនោះផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ខាងលើកំពុងត្រូវបានសមត្ថកិច្ច ប៉ូលិស ស្នងការដ្ឋាននគបាលខេត្ត ធ្វើការ សាកសួរដើម្បីបន្តនិតីវិធី។ ចំណែក លោក ងីបេ ឡា  អធិការរងក្រុងព្រះសីហនុ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យឯកជន (សេតេ)។

គួរបញ្ជាក់ផងដែរថា ក្រុងព្រះសីហនុនៅយប់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ ក៏មានករណីបាញ់​ប្រហារជាច្រើនគ្រាប់បណ្តាលឲ្យ ថៅកែហាងលក់សាច់អាំងជាជនជាតិចិនម្នាក់ត្រូវចំភ្លៅរងរបួសធ្ងន់ ដោយក្រុមជន ល្មើសទាំងនោះត្រូវបានសមត្ថកិច្ច អះអាងថាមានបក្សពួកចំនួន៥ទៅ៦នាក់សុទ្ធសឹងជាជនជាតិចិនទាំងអស់។ ក្រោយពេលកើតហេតុ ក្រុមជនល្មើស បានរត់គេចខ្លូនដោយ សុវត្ថិភាព  ប៉ុន្តែរទោះជាយ៉ាងណាក៏ដោយជុំវិញ ករណីនេះ សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមជនដៃដល់ ត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ និងកំពុងតាមចាប់ ខ្លួន៕

(ដោយ នាគសមុទ្រ)