​គ្រូបង្វឹក Southampton ចង់​ដឹកនាំ Paris Saint-Germain

0

​គ្រូបង្វឹក​ក្លិប Southampton លោក Mauricio Pochettino បាន​បង្ហើប​ឲ្យ​ដឹងថា លោក​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​អ្នកដឹកនាំ​ក្លិប Paris Saint-Germain នាពេល​អនាគត ។​ ​គ្រូបង្វឹក​ដែល​ធ្លាប់​លេង​បាល់​នៅ​ក្លិប​របស់​បារាំង​ប្រមាណ​ជា​៣​ឆ្នាំ​រូបនេះ​បាន​សារភាពថា លោក​នឹង​ចាប់យក​ឱកាស​ទៅ​ដឹកនាំ​អតីត​ក្រុម​របស់លោក​មួយ​នេះ​ឲ្យ​បើសិនជា​លោក​ចាក​ចេញពី​ទឹកដី St Mary's ។​ ​

លោក Pochettino ប្រាប់​គេហទំព័រ BeIn Sports ថា “​ខ្ញុំ​នឹង​ទៅ​ដឹកនាំ Paris នៅ​ថ្ងៃ​ណាមួយ ខ្ញុំ​ធ្លាប់​លេង​នៅ​ទីនោះ​ចំនួន ៣ ឆ្នាំ​ហើយ​ខ្ញុំ​ក៏​ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម​ផងដែរ​” ។ លោក​បាន​បន្តថា “Paris ជា​ក្រុម​កំពូល​នៅ​អឺរ៉ុប​ហើយ​ពួកគេ​អាចមាន​ឱកាស​ឈ្នះ​ជើងឯក Champions League នៅ​រដូវ​កាល​នេះ​” ។​ ​គួរ​រម្លឹក​ឡើងវិញ​ថា លោក Pochettino បាន​ចូលមក​ដឹកនាំ​ក្លិប Southampton នៅ​ខែមករា​ឆ្នាំ ២០១៣ ៕mauricio-pochettino-lsh-2