ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឃាតកម្ម

0

សៀមរាប៖ បុរសម្នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឃាតកម្ម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យម្នាក់ ឈ្មោះ ស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចំនែកជនរងគ្រោះឈ្មោះ សែត ណាន អាយុ ៣៧ឆ្នាំ ត្រូវជាប្រពន្ធ (សព)។

បើតាមចម្លើយសារភាព ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនពិតមែន ដោយនៅវេលាម៉ោង ១០ នឹង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានយកខ្សែគោចងរិតករព្យួកន្ត្រាក់ទៅលើនឹងផ្ទោងខ្ទម។ រហូតដល់ម៉ោង៥ល្ងាច ទើបខ្លួនទៅស្រាយខ្សែទំលាក់មកវិញ រួចហើយខ្លូនក៍ជីករណ្តៅ ពេលជីករណ្តៅរួច ក៍យកសពប្រពន្ធទៅកប់ដោយទំលាក់ក្បាលចុះទៅមុន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕