មេបញ្ជាការតំបន់ប្រតិបត្តិការឹករងឧត្តរមានជ័យ ព្រមទាំងសហការី អញ្ជើញទទួលអំណោយសម្ព័ន្ធមេត្រីភាពជាមួយក្រសួងធនធានទឹក និងឧតុនិយម

ឧត្តរមានជ័យ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ព្រមទាំងនាយទាហាន នាយទាហានរង អញ្ជើញទទួលលោក

ញឹម គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពវរសេនាតូចលេខ១ និងវរសេនាតូចលេខ២ ទិសប្រាសាទតាក្របី។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ តន់ ញាន បានផ្ដាំផ្ញើរសាកសួរសុខទុក និងថ្លែងអំណរអរគុណ តាមរយះលោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ដែលជានិច្ចកាលឯកឧត្តម តែងតែយកចិត្តទុកដាក់ ទំនប់បម្រុងទាំងស្មារតី ទាំងសម្ភារ: គ្រឿឧបភោគបរិភោគ ដល់កងទ័ពជួរមុខជានិច្ច។

ជាថ្មីម្ដងទៀត លោកមេបញ្ជាការ នាយទាហាន នាយទាហានរង ទូទាំងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងលោកប្រធានមន្ទីរ ព្រមទាំងសហការីទាំងអស់សូមឯកឧត្តមនិងលោកជំទាវ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕ដោយ:ចាន់ ធី