លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

កំពង់ធំ ÷លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ អញ្ជើញជាអធិបតីភាពក្នុងពិធីការទទូលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំមជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២២ នៅសាលាឃុំត្រពាំងឬស្សី។

លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី បានឡើងប្ដេជ្ញាចិត្តជូនអង្គពិធីមានដូចតទៅ÷ អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ គោលនយោបាយ គោលការណ៍ និងបទបញ្ហារបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន។ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច យកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានឆាប់ ៊រហ័ស ទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ខិតខំលើកម្ពស់សមភាពយេនឌ័រ សកម្មភាពអភិវឌ្ឍន៍សង្គម។

ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារីអភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា មានការពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានរដ្ឋបាល។ នៅប្រទេសកម្ពុជាតាម អំណាចវិសហមជ្ឈការតាមរយៈការផ្ទេរមុខងារសិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។ ការលើកកម្ពស់ការចូលរួម ភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

លោកជំទាវក៍បានបន្តទៀតថា ជារួមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២
កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។ គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ មានចំនួន១៧គណបក្ស យោងតាមការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលមានអាសនៈសរុបចំនួនក្នុងចំណោមឃុំសង្កាត់នៅទូទាំងប្រទេសចំនួន១៦៥២ មានតែគណបក្សនយោបាយចំនួន៩គណបក្ស តែប៉ុណ្ណោះ។

ប្រសាសន៍ចុងក្រោយរបស់លោកជំទាវគឺ ដោយសង្កេតឃើញថា លោក លោកស្រីដែលទើបបានជាប់ឆ្នោតថ្មី ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងឬស្សីពិតជាមានការរីករាយប្រកបដោមោទនភាព។លោក លោកស្រី ក្នុងអាណត្តិទី៥នេះនិងកំពុងសម្រេចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតីកម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ ដូច្នេះ សូមមេត្តាយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ នឹងលិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាលចំពោះមុខមួយចំនួននៅក្នុងមូលដ្ឋាន។ ពិតជាមានឆន្ទៈរួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងារ ដោយសង្កេតឃើញថា ក្រុមប្រឹក្សាឃុំអាណត្តិចាស់ប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាឃុំអាណត្តិទី៥ តាមរយៈការប្រគល់ទទួលត្រា បញ្ជីសម្ភារៈ ប្រាក់កាស និងឯកសារនានាជូនដល់សាមីខ្លួនដើម្បីអនុវត្តបន្តទៀត។