ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារទទួលស្វាគមន៍ដំណើរទស្សនកិច្ចឯកឧត្តមឯកអគ្គរដ្ឋទូត និងប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមនឹងឯកឧត្តម លោកជំទាវ អភិបាលរង សមាជិកក្រុមប្រឹក្សា និងមន្ត្រីរាជការតាមស្ថាប័នក្នុងខេត្ត បានអញ្ជើញទទួលដំណើរទស្សន:កិច្ច របស់ឯកឧត្តម Edeen Husaini Modh Hashim
ឯកអគ្គរដ្ធទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា នឹងលោកជំទាវ Masdaina mohamad និងប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា មកបំពេញទស្សនៈកិច្ចរយ:ពេល១ថ្ងៃមកកាន់ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់អំពីសក្តានុពលក្នុងខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍បន្តពីស្ថានភាព ភូមិសាស្ត្រ សេដ្ឋកិច្ច កសិកម្មការវិនិ យោគ និងសក្តានុពលទេសចរណ៍ មានការរីកចំរើន ព្រម
ទាំងការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំងនាពេលខាងមុខបន្តទៀត ។

ក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្តស្នើសុំដល់ឯកឧត្តម ឯកអគ្គរដ្ធទូតប្រទេសម៉ាឡែសុី សិក្សាស្វែងយល់ស្ថានភាពពីការអភិវឌ្ឍ ដើម្បីដាក់ក្រុមហ៊ុនមកវិនិយោគទុនក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអោយខេត្តកំពង់ឆ្នាំងមានការរីកចំរើនបន្តទៀត ។

នៅក្នុងឱកាសនោះឯកឧត្តម Edeen Husaini Modh Hashim ឯកអគ្គរដ្ធទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានទទួលនូវភាពកក់ក្តៅបំផុត ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ រៀបចំការកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទាំងហេដ្ឋារេចនាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សំណង់ថ្មីៗជាច្រើន និងពិសេសធ្វើឱ្យប្រជាពលរដ្ឋ មានកម្រិតជីវភាពរស់នៅសមរម្យ។

ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថានៅពេលខាងមុខ ឯកឧត្តមនិងនាំក្រុមហ៊ុនវិនិយោគ របស់ប្រទេសម៉ាឡេស៊ី មកធ្វើការវិនិយោគក្នុងខេត្តកំពង់ឆ្នាំង ។

បន្ទាប់ពីការជូនវត្ថុអនុស្សាវរីយ៍ ថ្នាក់ដឹកនាំខេត្ត បានអមដំណើរ ឯកអគ្គរដ្ឋទូត ម៉ាឡេស៊ីប្រចាំកម្ពុជា អញ្ជើញចុះទៅទស្សនានួវទិដ្ឋភាពតាមដងទន្លេ ទស្សនាសិប្បកម្មស្មូនឆ្នាំង នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី និង ទស្សនាមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៅភូមិអូរសណ្តាន់ ក្នុងឃុំទឹកហូត ផងដែរ៕សុខ គឹមសៀន