ឆេះអគារក្លឹបកម្សាន្តទុកចោលគ្មានមនុស្សនៅរបស់ចិនមួយកន្លែងស្ទើរទាំងស្រុងដោយគ្មានមួលហេតុ

0

ខេត្តព្រះសីហនុ៖អគារក្លឹបកម្សាន្តមួយកន្លែងរបស់ជនជាតិចិនដែលបានទុកចោលផ្អាកដំណើរ អាជីវកម្ម (គ្មានមនុស្សនៅ)មានទីតាំងនៅជិត ធានាគារ (ABA) ក្បែររង្វង់មូលតោពីរស្ថិតក្នុងក្រុមទី ១៥ ភូមិ ៤ សង្កាត់លេខ ៤ ក្រុង សីហនុត្រូវបានអគ្គីភ័យឆាប់ឆេះស្ទើរអស់ទាំងស្រុង ដោយគ្មានមួយហេតុ ។ហេតុការនេះបានកើត វេលាទាបភ្លឺថ្ងៃទី ២៧ខែ កក្កដា ឆ្នាំ ២០២២។

ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរួមជាមួយកងរាជអាវុទហត្ថខេត្តព្រះសីហនុនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៥ គ្រឿងមកអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលាទប់ស្កាតមិនឲ្យរាលដាលដល់ លំនៅដ្ឋានក្បែរៗខាង ដោយ ប្រើរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ។ចំពោះមូលហេតុនិងផលប៉ះពាល់នៃការខូចខាតនៃទីតាំងអាគារដែលបានឆាប់ៗនេះគេនៅពុំទាន់អាចវាយតម្លៃនិងសន្និដ្ឋានបាននៅឡើយទេរង់ចាំជំនាញពិនិត្យនិងវាយតម្លៃតាមក្រោយ។

តែសំរាប់សម្ភារៈ ក៏ដូច របស់របរ ប្រើប្រាស់នៅក្នុង អគារ ដូចជាសាឡុង . តុ ទូ កែវ ចាន និងគ្រឿង សង្ហារឹម មួយចំនួនធំត្រូវបានរងការខួច ខាត។ប៉ុន្តែរសំណាងល្អនៅ ក្នុងហេតុការនេះ​មិនបណ្តាលឲ្យ មានមនុស្សណា ម្នាក់ រងរបួសឬគ្រោះ ដល់អាយុជីវិត នោះទេ ។

ក្នុងយុទ្ធនាការអន្តរាគមន៍នេះផងដែរក្រុមពន្លត់អគ្គីភ័យចម្រុះបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ០៥ គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួនពីរគ្រឿងប្រើប្រាស់ទឹកអស់០៤រថយន្ត។រថយន្តពន្លត់អគ្គីភ័យរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួនពីរគ្រឿងប្រើទឹកអស់ចំនួន០៤រថយន្តនិងរថយន្តពន្លត់អគ្គីភ័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ថយន្ត៕(ដោយនាគសមុទ្រ)