សប្តាហ៏នេះសមត្ថកិច្ចកងរាជាអាវុធហត្ថខេត្តព្រះសីហនុ ចាប់ជនសង្ស័យចំនួន២២ នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបទល្មើសជួញដូរ​គ្រឿងញៀន

0

ខេត្តព្រះសីហនុ៖ គិត ចាប់ពីថ្ងៃទី២៣  ដល់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២២សប្តាហ៏នេះ កម្លាំងសមត្ថកិច្ច កងរាជ អាវុធហត្ថ ខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួន ជនជាប់សស្ស័យចំនួន២២នាក់ ពាក់ព័ន្ធជួញដូរ ចែកចាយនិងរក្សា ទុកដោយខុសច្បាប់ គ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ផ្តន្ទាទោសតាម និតីវិធី ច្បាប់ ។ ក្នុងនោះជនស្ស័យចំនួន០៨នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនសាលាដំបូងរូចហើយ នៅថ្ងៃទី ២៦ ខែ​កក្កដា ឆ្នាំ ២០២២ ។ សំរាប់ជនសង្ស័យចំនួន១៤ នាក់ ផ្សេងទៀត និងត្រូវ កសាងសំណុំរឿង បញ្ជួនទៅសាលាដំបូង នារសៀល ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២នេះផងដែរ ។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុបានបញ្ជាក់ប្រាប់ឱ្យដឹងថាជនសង្ស័យ.ទី០១.ឈ្មោះ  .ហៀវ វាស្នាប់ ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់។ ស្នាក់នៅភូមិ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ជន សង្ស័យ ត្រូវបាន ចាប់ខ្លួន នៅម្ដុំការ៉ាស់សាំងកាល់តិចអូរ០១ ស្ថិតនៅភូមិ០១  សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ  នាថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ ២០២២ ។ដកហូតវត្ថុតាង៖ម្សៅសថ្លាចំនួន០១កញ្ចប់ ទម្ងន់ ០.២១ក្រាម ទាំងសម្បក។

ជនសង្ស័យទី០២ឈ្មោះជា សុខលី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ស្នាក់នៅ  ភូមិ០៥សង្កាត់លេខ ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ទី០៣.ឈ្មោះប្រាក់ កួង ភេទប្រុស អាយុ១៩ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ រត់កង់បី។ ស្នាក់នៅភូមិ០១សង្កាត់លេខ ១ ក្រុងព្រះសីហនុ   ខេត្តព្រះសីហនុ។ទី០៤ .ឈ្មោះ វង្ស នូ ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិ០៤សង្កាត់លេខ ០៤ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។ទី០៥ .ឈ្មោះវង្ស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។  ស្នាក់នៅនៅ ភូមិ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ទី០៦ ឈ្មោះកែវ ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ  ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ។ ស្នាក់នៅភូមិ០៤សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០៧.ឈ្មោះលី ម៉ៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ស្នាក់នៅ ភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង ៦នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ទី ២៤ ខែ កក្កដា ឆ្នាំ ២០២២២ នៅត្រង់ចំណុច ស្ថិតនៅ ក្រុម១៧ ភូមិ ០៤សង្កាត់៤ក្រុងព្រះសីហនុខេត្តសីហនុ។ ដកហូតបានវត្តុតាង រូមមាន៖ម្សៅសថ្លាចំនួន០១កញ្ចប់តូច ទម្ងន់០.២៩ក្រាមទាំងសំបក.ដបជក់០១.ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង.ដែកកេះ០៥.លុយខ្មែរ៤០០០០រៀល .កូនកាំបិត០១នឹងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

ជនសង្ស័យទី ០៨ .ឈ្មោះឡាច សុខហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរជាង ដែករស់នៅ ភូមិ០២ សង្កាត់លេខ ០១ ក្រុងពញរះសីហនុ ខេត្តព្រះសីហនុ ។ ជនសង្ស័យត្រូវបានចាប់ខ្លូននៅចំណុចឃ្លាំង លើម្ដុំផ្សារសំណាងដារ៉ាស្ថិតនៅក្រុម០៩ភូមិ០២សង្កាត់លេខ០១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ដកហូតវត្ថុតាង រួមមាន៖-ម្សៅសថ្លាចំនួន០១កញ្ចប់ទម្ងន់១.០៩ក្រាម ថ្លឹងទាំងសំប-ទូរសព្ទ័០១គ្រឿង -ប្រាក់រៀល១១០០០០ រៀល។ ជនសង្ស័យទាំង ០៨នាក់ខាងលើ ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ កសាងសំណុំ រឿង បញ្ជួន ទៅសាលាដំបូងខេត្ត ចាត់ការតាម ផ្លួវ ច្បាប់ រូច ហើយ នៅ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២។

ដោយ ឡែកសំរាប់ ជនសង្ស័យ ចំនួន១៤ នាក់ផ្សេង ទៀតដែលនិងត្រូវ កសាងសំណុំរឿង បញ្ចូន ទៅ សាលាដំបូង នារសៀល ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២នេះ រូមមានទី១. ឈ្មោះ ឡេង សុវណ្ណរិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ។រស់នៅក្រុម១៨ ភូមិ ០១សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្ដព្រះ សីហនុ។ទី០២ ឈ្មោះ ទិត្យ សុខគឿន ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មុខរបរទិញអេតចាយ។ រស់នៅ ក្រុម១៨ ភូមិ ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០៣ឈ្មោះសុខ គូលេ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៦  ឆ្នាំ មុខរបរធ្វើតុ។រស់នៅក្រុម១៨ ភូមិ ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០៤ឈ្មោះ សុខ លាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ មុខរបរធ្វើតុ។រស់នៅក្រុម១៨ ភូមិ ០១ សង្កាត់ ០១ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។ទី០៥ ឈ្មោះ ព្រុំ រ៉ាឌី ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ មុខរបរកម្មករសំណង់។ រស់នៅភូមិ ០៥សង្កាត់ ០៤  ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ឈ្មោះ ផល អូន ភេទប្រុស ជនជាតិខ្មែរ អាយុ ២២ ឆ្នាំ មុខរបរបុគ្គលិកអនាម័យ។រស់នៅភូមិ ០១ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ទី០៧  .ឈ្មោះធន់ ភាចាន់ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មុខរបរជាងសាឡុង។រស់នៅក្រុម១៨ ភូមិ ០១  សង្កាត់ ០១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ឈ្មោះសួង ទិត្យ ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំមុខរបរជាងសាឡុង។ រស់នៅក្រុម១៨ ភូមិ ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ឈ្មោះមាស សំណាង ភេទប្រុស ជនជាតិ ខ្មែរ អាយុ ២៥  ឆ្នាំ មុខរបរកម្មករសំណង់។រស់នៅក្រុម១៨ ភូមិ ០១ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ។ទី១០ .ឈ្មោះផន តូច ភេទប្រុស ជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ មុខរបរបុគ្គលិក អនាម័យ។ រស់នៅភូមិ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ទី១១. ឈ្មោះហ៊ីង សុភី ភេទស្រី ជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះ។រស់នៅក្រុម១៨ ភូមិ ០១ សង្កាត់ ០១  ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ទី១២ .ឈ្មោះយិន ស្រីកា ភេទស្រី ជនជាតិខ្មែរ អាយុ ២៧ ឆ្នាំ មុខរបរនៅផ្ទះ។រស់នៅក្រុម១៨ ភូមិ ០១សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី១៣ឈ្មោះកែវ គង្គា ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មុខរបរគ្រប់ គ្រង់បុគ្គលិក។ រស់នៅ ភូមិ ០៤  សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង១៣នាក់ ខាងលើ ត្រូវបានចាប់ខ្លួន ស្ថិតនៅក្រុង ១៨ ភូមិ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនាថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២។ ដកហូត វត្ថុតាងរួមមាន៖ម្សៅក្រាម សថ្លាចំនួន ៣០ កញ្ចប់ទម្ងន់ ៥.៣៤ក្រាម ថ្លឹងទាំងសំបក .ម្សៅពណ៌សប្រភេទk(ខេ)០១កញ្ចប់ទម្ងន់០.៩៧ក្រាមទាំងសំបក.ដាវចំនួន០២.ទូរស័ព្ទដៃចំនួន០៥គ្រឿង.ខ្សៀជក់ ចំនួន ១៤.ដបជក់ចំនួន ០៣.ដែកកេះ ចំនួន១២.កន្ត្រៃចំនួន០៣.ពូថៅ០២.ក្បាលហ្គាស០១.បារីអេឡិចត្រូនិច ០២.ទុយោ០១.និងលុយខ្មែរ២០ម៉ឺនរៀល ផងដែរ។

ដោយឡែក ជនសង្ស័យទី១៤ .ឈ្មោះ ចាន់ ដារ៉ូ  ភេទប្រុស អាយុ ១៩៩៦ មុខ របរ ជាមន្រ្តីកងទ័ពជើង ទឹក មានទីលំនៅ ក្នុង ភូមិវាលមាស ឃុំ វាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ (ចាប់ខ្លួនតាម ដីកាបង្គាប់ ឲ្យចាប់ខ្លួន លេខ ៣៧ ចុះថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២០ របស់ សាលាដំបូងខេត្តព្រះសីហនុ ៕(ដោយ នាគសមុទ្រ)