មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង បាននាំយកអំណោយរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំក្រុមការងារមនុស្សធម៌ សហការជាមួយអាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក នាំយកអង្ករចំនួន ១០០គីឡូក្រាម ស៉ីម៉ង់ត៍ ០៤បេស័ង្កសី ៥០សន្លឹក មី ៤កេះទឹកត្រី ២យួរទឹកស៊ីអ៉ីវ ១យួរ អាវរងា០២អាវ មុង ០២ជែលលាងដៃ០៥ដបរួមនឹងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ
ភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ ហ៊ុយ សាម៉ាក់ ភេទប្រុសអាយុ៥៦ឆ្នាំ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះមានទំហំ ១០គុណ៧ម៉ែត្រ អស់ទាំងស្រុងកាលពីយប់ថ្ងៃទី១៨ ខែសីហា កន្លងទៅ ដោយសារតែផ្ទុះសេខ្សែភ្លើង នៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ ក៏បានពាំនាំប្រសាសន៍ផ្តាំ
ផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ និងបានមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង មិនអាចធ្វេសប្រហែសមួយវិនាទីណាបានឡើយ ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ” ។

ជាចុងបញ្ចប់ ក្រុមគ្រួសារលោក ហ៊ុយ
សាម៉ាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួប
ប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕សុខ គឹមសៀន