អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យប្រេីប្រាស់ គ្រឿងចក្រសម្រួលផ្លូវទឹក ដេីម្បី ជួយសង្គ្រោះស្រូវពលរដ្ឋ ដែល កំពុងរងការលិចលង់ នៅស្រុកជើងព្រៃ

កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន បញ្ជា ឲ្យ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន ប្រេីប្រាស់ គ្រឿងចក្រ សម្រួល ផ្លូវ ទឹក ដេីម្បី សង្គ្រោះ ស្រូវ ប្រជាពលរដ្ឋ ដែល កំពុងរងការ លិចលង់ ដោយ ជំនន់ ទឹក ភ្លៀង ប្រមាណ ជាង៣០ហិកតា នៅ ភូមិ ពង្រ ឃុំ ស្តេីងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុង ឱកាស អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ស្រូវ ប្រជាកសិករនាព្រឹក ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ជម្រុញ ដល់ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន ឲ្យ សហការ គ្នា ធ្វើយ៉ាងណា ត្រូវ ជួយ សង្គ្រោះ ដំណាំ ស្រូវ ប្រជាពលរដ្ឋ ឲ្យ បាន ទាន់ ពេល វេលា ជៀសវាង ការ ត្រាំ ក្នុង ទឹក យូរអង្វែង ដែល អាច រងការ ខូចខាត ធ្ងន់ធ្ងរ ពោលគឺ ត្រូវ សហការ ជាមួយ ម្ចាស់ អាហារដ្ឋាន មហាលាភ ដេីម្បី កាយ ពង្រីកមុខ លូ ផ្នែក ខាងក្រោម ឲ្យ បាន ធំ ទូលាយ និង ជ្រៅ ជាង មុន កុំ មានការ លិចលង់ នៅ ឆ្នាំ ក្រោយ បន្ត ទៀត គឺ ត្រូវ ធ្វើការ រំដោះ ជំនាន់ ទឹក ភ្លៀង នេះ ឲ្យ បាន ជោគជ័យ ផងដែរ ។

លោក ប្រាក់ សារុំ មេឃុំស្ដើងជ័យ បានឲ្យដឹងថា ដំណាំស្រូវ របស់ ប្រជាពលរដ្ឋ ប្រមាណ ជា ៣១ហិកតា ដែលកំពុងទទួលរងការ លិចលង់ ដោយជំនន់ទឹកភ្លៀង មាន រយៈពេល ជាង ១០ថ្ងៃ មក ហេីយ ចំពោះ កិច្ច អន្តរាគមន៍ ពី សំណាក់ ឯកឧត្ដមអភិបាលខេត្ត នាពេល នេះ គឺអាចជួយសង្គ្រោះបានប្រមាណជា ៧០% ។ ជាមួយគ្នា នោះ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពង្រ ទាំងជាង ១០០គ្រួសារ លោក មេឃុំស្តើងជ័យ ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញចុះអន្តរាគមន៍ ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវ របស់ ប្រជាកសិករ យើង ៕