អ្នក​ជិតខាង​គ្នា​បង្កជម្លោះ​បែកផ្សែង​ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​

0

​ភ្នំពេញ ៖ ទំនាស់​គ្នា​ព្រោះតែ​រឿង​កន្លែង​អង្គុយ​បានធ្វើឱ្យ​ភាគី​ទាំងសងខាង​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅដល់ ភាគី​ម្ខាង​ទាញ​ដុំថ្ម​ដេញ​គប់​និង​ទាញ​កាំបិត​ដេញ​កាប់​មក​លើ​ភាគី​ម្ខាង​ទៀត​ចំណែក​ភាគី ម្ខាង​ទៀត​ទូរស័ព្ទ​ហៅ​បងប្អូន ឱ្យមក​ជួយ​ដោយ​មាន​កាន់​កាំភ្លើង​ក្នុង​ដៃ​មក​ជាមួយ​ផង ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី​យប់ ថ្ងៃទី ២៥ កញ្ញា ២០១៤ នៅ​ចំណុច​ភ្លូវ​១៩៩ កែង​និង​ផ្លូវឌឿងហែម​ក្បែរ​ផ្សារ​អូរ​ឡាំ​ពិ​ក​ស្ថិតក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក​ខណ្ឌចំការមន ។ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​បី​នាក់​អង្គុយ​ញាំ​ចំនី​និង លេងបៀ​នៅ​លើ​តុ​ការ​ហ្វេ​ដែល​ម្ចាស់ ទុកចោល​ហើយ​ពេល​ដែល​កំពុងតែ​អង្គុយលេង​នោះ​ស្រាប់តែ​ម្ចាស់​តុ​បាន​មកដល់ ក៏​ស្រែក​ប្រាប់​ថា​<<​កុំ​អង្គុយ​នៅ​លើ​តុ​ការ​ហ្វេ​ហ្នឹង​ប្រយត្ន័​បាក់ >>​គ្រាន់តែ​ឮ​ម្ចាស់​តុ​និយាយ​ដូច្នេះ​ក៏​ធ្វើឱ្យ​ក្រុម​បុរស ដែល​អង្គុយលេង​នៅលើ​តុ​នោះ​ខឹងច្រលោត​និង​បាន​ទាញ​ដុំថ្ម​និង​កាំបិត​ដេញ​ម្ចាស់​តុ​ធ្វើឱ្យ​ម្ចាស់​តុ​ភ័យ​ក៏​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ដែល​ជា​ប៉ូលិស​ព្រហ្មទណ្ឌ​មក​ជួយ ។ ភ្លាមៗ​នោះ​គេ​ឃើញ​បងប្អូន​ម្ចាស់​តុ​មក​ដល់​ហើយ​មាន​កាន់​កាំភ្លើង ក្នុង​ដៃ​មក​គំរាម​គូរ​ទំនាស់​ផងដែរ ។ ដោយ​ឡែក​ប្រភព​ពី​ភាគី​ដែល​អង្គុយលេង​លើ​តុ​ការ​ហ្វេ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ក្រុម​របស់ គាត់​កំពុងតែ​អង្គុយ​លេង​បៀ​និង​ញាំ​ចំនីអាហារ​មិនដឹង​អី​ផង​ស្រាប់តែ​ម្ចាស់​តុ ដើរមក​ដល់​ថាឱ្យ​ក្រុម​របស់​គាត់​ហើយ​ក្រុម​របស់​គាត់​ខឹង​ក៏​ទាញ​ដុំថ្ម​និង​កាំបិត​ដើម្បី​ការពារ​ខ្លួន​គឺ​មិន​បាន​យក​មក​គប់ និង​ដេញ​កាប់​ម្ចាស់​តុ​នោះទេ ។​
ចំណែក​ឯ​ភាគី​ខាង​ម្ចាស់​តុ​វិញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​គាត់​ក៏​មិនបាន ទៅ​រក​រឿង​ភាគី​ដែល​អង្គុយ​លើ​តុ​របស់​គាត់ ទេ​គឺ​គាត់​គ្រាន់តែ​និយាយប្រាប់​ស្រួលបួល​ថា​កុំឱ្យ​អង្គុយ​លើ​តុ​របស់​គាត់​ព្រោះ​ខ្លាច​បាក់​ខូចខាត​គ្រាន់តែ​និយាយចឹ​ង​សោះ​ធ្វើឱ្យ​ពួកគេ​ខឹង​ទាញ​កាំបិត​និង​ដុំថ្ម​ដេញ​គាត់ ហើយ​រូបគាត់​ភ័យ​ក៏​ទូរស័ព្ទ​ហៅ​បងប្អូន​ដែល​ជា​ប៉ូលិស​ព្រហ្មទណ្ឌ មក​ជួយ​នាំ​គាត់​ចូល​ផ្ទះ​តែ​ប៉ុណ្ណោះ​ហើយ​មិន​បាន​យក​កាំភ្លើង​មក​គំរាម​ពួកគេ​នោះ​ទេ​ព្រោះ​ជា​ធម្មតា​ប៉ូលិស​តែងតែមាន​កាំភ្លើង​ក្នុង​ដៃ​ជា​រឿង​ធម្មតា​ទេ ។ យ៉ាងណា​ក៏ដោយ​នៅ​ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​សមត្ថកិច្ច​កង​រាជ​អាវុ ធ​ហត្ថ ខណ្ឌចំការមន​ចុះ​មក​សម្របសម្រួល​តែ​មិន​ត្រូវ​គ្នា​ដោយ​ភាគី​ទាំង​ពីរ​មិន​អស់ចិត្ត​រៀងៗ​ខ្លួន ក្នុង​នោះ​ភាគី​ទាំងពីរ បាន​សម្រេចចិត្ត​ប្តឹងប្តល់​គ្នា​ហើយ​សមត្ថកិច្ច​ក៏​បាន​ស្វាគមន៍​រាល់ ពាក្យបណ្តឹង​របស់​ភាគី​ទាំងសងខាង ។ ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​ក៏​បាន​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​៕​

3

2

1