លោក ចាន់ បញ្ញាវ័ន្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងធ្វើការពង្រឹងពីវិធានការច្បាប់ស្តីពី សុខភាពសត្វនិងផលិតកម្មសត្វ ដែលលក់នៅទីផ្សារ

0

(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារបានធ្វើសកម្មភាពពីការត្រួតពិនិត្យពីអនាម័យសត្វ សាច់ និងផលិតផលសាច់ នៅសត្តឃាតដ្ឋាននិងបានការអូសត្រាបសុពេទ្យនៅលើផ្ទាំងសាច់ ចេញវិញ្ញាបនប័ត្របញ្ជាក់អនាម័យសាច់និងផលិតផលសាច់និងប័ណ្ណសាហ៊ុយសេវាពីការត្រួតពិនិត្យដល់អាជីវករពិឃាតសត្វមុននិងអនុញ្ញាតឱ្យយកសាច់និងផលិផលសាច់ចេញពីសត្តឃាតដ្ឋាន ទៅធ្វើចរាចរនៅលើទីផ្សារ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានលើកឡើងថា ការត្រួតពិនិត្យធ្វើការពង្រឹងពីវិធានការច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វពីការត្រួតពិនិត្យពីអនាម័យសត្វ សាច់ ផលិតផលសាច់ នៅសត្តឃាតដ្ឋាន និងបានការអូសត្រាបសុពេទ្យ នៅលើផ្ទាំងសាច់ ចេញវិញ្ញាបនប័ត្របញ្ជាក់អនាម័យសាច់និងផលិតផលសាច់ ប័ណ្ណសាហ៊ុយសេវាពីការត្រួតពិនិត្យដល់អាជីវករពិឃាតសត្វមុននិងអនុញ្ញាតឱ្យយកសាច់
ផលិផលសាច់ចេញពីសត្តឃាតដ្ឋានទៅធ្វើចរាចរនៅលើទីផ្សារ ដើម្បីឲ្យមានសុវត្ថិភាព និងសុខភាពជូនបងប្អូនប្រជាពលរដ្ឋដែលទទួលទានសាច់គ្រប់ប្រភេទ ។

លោក ចាន់ បញ្ញាវ័ន្ត បានអំពាវនាវដល់បងប្អូនដែលជាម្ចាស់សត្តឃាតដ្ឋាននិងអ្នកលក់សាច់គ្រប់ប្រភេទនៅលើទីផ្សារទាំងអស់នៅក្នុងខេត្តកំពង់ធំ មុននឹងធ្វើការយកសាច់គ្រប់ប្រភេទទៅលក់នៅលើទីផ្សារត្រូវតែមានការត្រួតពិនិត្យ និងតាមដានពីសុខភាពសត្វ នៅតាមសត្តឃាតសត្វរៀងៗខ្លួន ដើម្បីចៀសវាងកុំឲ្យមានការឆ្លងជំងឺពីសត្វទៅមនុស្ស ប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់មនុស្សដែលបានទទួលទានសត្វមានជំងឺ។