0

​Barcelona ​ចាញ់​ម្ចាស់ផ្ទះ Paris Saint Germain  3-2
​សម្រាប់​ការប្រកួត​ Champions League ​ក្នុង​ពូ​ល​F
​នៅ​ទីបំផុត​ក្រុម​អ្នកមាន​បុណ្យ​ Barcelona ​បាន​ស្គាល់​ពាក្យ​ថា​ចាញ់​ជា​លើកដំបូង​នៅក្នុង​រដូវ​កាល​ថ្មី​នេះ​ក្រោយពេល​ក្លិប​បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ Paris Saint Germain ​ក្នុង​លទ្ធផល​ 3-2 ​នៅក្នុង​ពូ​ល​ F ​។​
៣​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Paris ​គឺ​រកបាន​ដោយ​កីឡាករ David Luiz ​នៅ​នាទី​ទី​១០ Marco Verratti  រកបាន​នៅ​នាទី​ទី​២៦ ចំណែក Blaise Matuidi (​ប្លេ​សេ​ ​ម៉ា​ទូ​អ៊ី​ឌី​) ​រកបាន​នៅ​នាទី​ទី​៥៤ ​។​
​ដោយឡែក​២​គ្រាប់​របស់ Barcelona ​គឺ​រកបាន​ដោយ​កីឡាករ Lionel Messi ​នៅ​នាទី​ទី​ ១២ ​និង​កីឡាករ Neymar ​នៅ​នាទី​ ៥៦ ​។​
​គួរ​បញ្ជាក់ថា​ ​ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល​ F ​ដំណាលគ្នា​នេះ​គឺ​ក្លិប APOEL Nicosia ​លេង​បាន​ត្រឹម​ស្មើ ជាមួយ Ajax 1-1 ៕