​ប្អូនស្រី គីម ជុង​អ៊ុន គ្រប់គ្រង អំណាច​ពេល​បង​ឈឺ​

0

​តាម​របាយការណ៍​ថ្មី​បំផុត​របស់​ក្រុម អ្នកឯកទេស​ប្រឹក្សា​នៅ​ទីក្រុង​សេ​អ៊ូ​ល បញ្ជាក់ថា ប្អូនស្រី​មេដឹកនាំ​គីម ជុង​អ៊ុន បាន​ក្ដោប​ក្ដាប់​អំណាច​ដឹកនាំ​ប្រទេស ជាតិ​ក្នុងអំឡុង​ពេលដែល​បង​ប្រុស​ធ្លាក់ ខ្លួន​ឈឺ
​កាលពី​ថ្ងៃទី​១ ខែតុលា សារព័ត៌មាន NKIS របស់​កូរ៉េខាងជើង​បាន​ផ្សព្វផ្សាយ ថា ប្អូនស្រី​គីម ជុង​អ៊ុន ឈ្មោះ គីម យ៉ូ​ចុង (Kim Yo-jong)​កាន់អំណាច​ដឹក នាំ​ប្រទេសជាតិ​ជំនួស​បងប្រុស​របស់​នា​ង​។ រយៈពេល​កន្លងមក ព័ត៌មាន​ផ្សព្វផ្សាយ ពី​សុខភាព​មិនល្អ​របស់​មេ​ដឹកនាំ គីម ជុង​អ៊ុន ក្រោយពេល​បាត់​មុខ​ពី​មហាជន ខុស​ប្រក្រតី ពិសេស​នៅក្នុង​កិច្ចប្រជុំ សភា​លើក​ទី​២ ប្រចាំឆ្នាំ ។
​សារព័ត៌មាន NKIS បញ្ជាក់ទៀតថា មេដឹកនាំ​គីម ជុង​អ៊ុន សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ Bonghwa Clinic ដោយ គ្រូពេទ្យ​ជំនាញ​មកពី​បរទេស​។ នៅពេល ដែល​អ​វត្ដ​មាន​មេដឹកនាំ គីម ជុង​អ៊ុន ប្អូនស្រី គីម យូ​ចុង ជា​អ្នក​ជំនួស មាន សិទ្ធិ​សម្រេច​បញ្ហាសំខាន់ៗ​របស់​ប្រទេស ជាតិ ។
​ប្រភពព័ត៌មាន​ដែល​មិន​បញ្ចេញ ឈ្មោះ​បានឱ្យដឹងថា ការសម្រេច​ឱ្យ​មេ ដឹកនាំ​គីម ជុង​អ៊ុន អ​វត្ដ​មាន​ដើម្បី​ទៅ ព្យាបាល​ជំងឺ​ទទួលបាន​ការឯកភាព​ពី ក្រសួង​នយោបាយ​របស់​បក្ស​ពលករ​កូរ៉េ ខាងជើង ។ កិច្ចប្រជុំសភា​នេះ​ត្រូវបាន ធ្វើឡើង​តាម​ការដឹកនាំ​របស់​ប្អូនស្រី គីម យ៉ូ​ចុង ។
​លទ្ធផល​នៃ​កិច្ចប្រជុំសភា​បានអនុម័ត សេចក្ដីសម្រេច​៤​សំខាន់ៗ​ក្នុងនោះ ៖ ១- ទុកឱ្យ​មេដឹកនាំ គីម ជុង​អ៊ុន សម្រាក ព្យាបាល​ដើម្បីឱ្យ​សុខភាព​ល្អប្រសើរ​ដូច ធម្មតា​ឡើងវិញ ២-​បណ្ដា​មេដឹកនាំ​ជាន់ ខ្ពស់ និង​សមាជិក​ក្នុង​ជួរ​បក្ស​ពលករ​កូរ៉េ ខាងជើង​ត្រូវតែ​ទទួលខុសត្រូវ អនុវត្ដ តាម​បទបញ្ជា​របស់លោក​គីម ជុង​អ៊ុន កាលពីមុន​ឈឺ ៣-​បក្ស​និង​ទាហាន​ត្រូវ តែ​ត្រៀមលក្ខណ​ជានិច្ច​ក្នុងការ​ធ្វើសង្គ្រាម អំឡុង​ពេលដែល​មេដឹកនាំ​គីម ជុង​អ៊ុន កំពុង​ព្យាបាល​ជំងឺ និង​ទី​៤-​រាល់ បញ្ហា សំខាន់ៗ​ពាក់ព័ន្ធ​ដល់​រដ្ឋាភិបាល​និង​ប្រទេស ជាតិ ប្អូនស្រី គីម យ៉ូ​ចុង ជា​អ្នកទទួល ខុសត្រូវ ។
​នាង​គីម យ៉ូ​ចុង បានបង្ហាញ​ខ្លួន​ជា សាធារណៈ​ជា​លើកដំបូង​នៅ​ថ្ងៃទី​៩ ខែ មីនា ពេលដែល​បោះឆ្នោត​សភា ។ នាង ក៏​ទទួលបាន​ការជ្រើសរើស​តែងតាំង​ឱ្យ ធ្វើជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រទេស ជាតិ ក្រោយពេល​ឪពុកមា ចាង សុង​តិច ត្រូវ​កាត់ទោស​ប្រហារជីវិត 9