ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ធំ ដឹកនាំសហការីចូលរួមកម្មវិធីបុណ្យ រំលឹកគុណវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា

0

ខេត្ត​កំពង់ធ : នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីចូលរួមក្នុងកម្ម វិធីបុណ្យរំលឹកគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅ នៅភូមិដងក្តា ដែលជាភូមិឋានរបស់ក្រុមគ្រួសារអតីតយុទ្ធជន អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមគ្រួសារអតីតយុទ្ធជន មានចំនួន ១៦២គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច និងផ្ទះ ចំនួន១៤១ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ហើយបងប្អូនបានមូលមតិគ្នារៀបចំពិធីបុណ្យរំលឹកគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម​កន្លង​មក​ ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងពេលកន្លងមក ដើម្បីរួមចំណែកជាមួយសម្តេចតេជោ​ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីក​ចម្រើន​ដូចសព្វថ្ងៃនេះ  និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីទាំងនោះ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវរួមគ្នាបន្តថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមានដូចសពថ្ងៃនេះឲ្យនៅគង់វង់ជារៀងរហូត និងសូមអំពាវនាយផងដែរចំពោះបងប្អូនក្រុមគ្រួសារអតីយុទ្ខជនទៃងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  ត្រូវប្រុងប្រៀបរៀបចំឯកសារគ្រប់គ្រាន់ ដើម្បីត្រៀម​អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ខាងមុខនេះ ដើម្បីជ្រើស រើសថ្នាក់ដឹកនាំ ប្រទេសជាតិយើងដែលថែរក្សាបានសុខសន្តិភាព និងការឯកភាពជាតិពេលលេញ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនបន្ថែមទៀត ។

នៅក្នុងកម្មវិធីបុណ្យនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យនេះផងដែរ៕