សមត្ថកិច្ច ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់នៅស្រុកអន្លង់វែង

0

ឧត្តរមានជ័យ៖ នាព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០២៣​ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោក​វរសេនីយ៍ឯក​ ស៊ូ​ នូវ​​ អធិការ​នគរបាល​ស្រុក​ បានដឹក​នាំ​កម្លាំង​អធិការដ្ឋាន ចំនួន​ ២០​ នាក់ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលទាំង៥​ ចូលរួមជាមួយ រដ្ឋបាលស្រុក ចុះ​ត្រួតពិនិត្យ​ និងជួយរុសរេី និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ​ ដែលរងការខូចខាត​ដោយសារ​ភ្លៀង និង​​​ខ្យល់​កន្រ្តាក់ កាលពីថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២៣ វេលាម៉ោង ១៦-៣០នាទី ​ ដេីម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ ​ នៅក្នុងស្រុកអន្លង់វែង ខេត្ត ឧត្ដរមាជ័យ ។ដោយ៖ភ្នំដងរែក