ផ្ទះពលរដ្ឋរងគ្រោះ ១៧៣ខ្នងបន្ទាប់ពីភ្លៀងលាយឡំខ្យល់ព្យុះកន្ត្រាក់នកតលំកាលពីយប់ម្សិលមិញ

0

បន្ទាយមានជ័យ៖ភ្លៀងលាយឡំខ្យល់ព្យុះកន្ត្រាក់កាលពីយប់ម្សិលមិញនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បក់រលំនិងបង្ករអោយខូចខាតផ្ទះសំបែង ពលរដ្ឋរាប់សិបខ្នងនៅទូទាំងខេត្តបន្ទាយមានជ័យ អភិបាលខេត្ត ឯកឧត្តម អ៊ុ រាត្រី ដឹកនាំកម្លាំងចុះរុករក និងផ្ដល់ស័ង្កសីជូនពលតដ្ឋរងគ្រោះ។

ក្នុងដំណើរចុះអត្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បន្ទាន់ ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី ក៍បានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់មិញ សង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ។ ឯកឧត្តម ក៏បានណែនាំដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។

ឯកឧត្តមបន្តថា៖ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»។

សូមបញ្ជាក់ថា លំនៅដ្ឋានពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់ម្សិលមិញ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ប៉ៈពាល់សរុប ចំនួន១៧៣ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) លើ១០ឃុំ/សង្កាត់ របេីកសង័្គសី១.៣៧០សន្លឹក និងរបួសស្រ្តី២នាក់ ក្នុងនោះមាន៖ក្រុងប៉ោយប៉ែត ក្នុងសងកាត់និមត្តចំនួន២០ខ្នង ស្រុកម៉ាឡៃ ៤០ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី ៤៨៧សន្លឹក របួសស្រ្តី ១នាក់ ស្រុកអូរជ្រៅចំនួន ៣៤ខ្នង ស្រុកស្វាយចេក ១៨ខ្នង ស័ង្គសី ១៩០ ស្រុកព្រះនេត្រព្រះ ១ខ្នង ស័ង្គសី ៦សន្លឹក ស្រុកភ្នំស្រុក ១៦ខ្នង ស័ង្គសី ១៧៤សន្លឹក របួសស្ត្រី ១នាក់ ក្រុងសិរីសោភ័ណ ៤៣ខ្នង ស័ង្គសី ៥១៤សន្លឹក ស្រុកមង្គលបុរី ៤ ខ្នង និងស្រុ២កថ្មពួ ៣ខ្នង៕ដោយ៖ឃិន គន្ធា