អភិបាលស្រុកតាំងគោកលើកឡើងថា មានសន្តិភាពទើបមានព្រឹត្តិការណ៌កីឡាដ៏ធំនៅកម្ពុជា

0

(កំពង់ធំ)÷ ថ្លែងក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ព្រះសង្ឃដោយពុំគិតថ្លៃប្រមាណ៥៧៥អង្គ/នាក់ នៅឃុំស្រឡៅ និងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែឧសភាឆ្មាំ២០២៣។ លោកអភិបាលស្រុក ហាក់ម៉ុងហួត បានលើកឡើងថា មានសន្តិភាពទើបមានព្រឹត្តិការណ៌ស៊ីហ្គេមនិងអាស៊ានប៉ារាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ហាក់ ម៉ុងងហួត អភិបាលស្រុកតាំងគោក ក៏បានបន្ថែមទៀតថាការរត់ដង្ហែព្រះអគ្គីកីឡា (ភ្លើងគប់)កំពុងបន្តការដង្ហែតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយនិងមកដល់ខេត្តកំពង់ធំនៅថ្ងៃទី០៤ និង០៥ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នឹងចាប់ផ្តើមជាផ្លូវការថ្ងៃទី០៥ ខែឧសភាភា ឆ្នាំ២០២៣។

លោកអភិបាលស្រុកតាំងគោក ក៏បានបន្តទៀតថាព្រឹត្តិការណ៌នេះជាបង្ហាញឲ្យឃើញកម្ពុជាមានលទ្ធភាព សមត្ថភាព និងសុខសន្តិភាព ដែលអាចទទួលរ៉ាប់រងជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀតការមិនយកថ្លៃសំបុត្រចូលរួមទស្សនាទាំងភ្ញៀវជាតិនិងអន្តរជាតិធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើន និងទាក់ទាញភ្ញៀវមកទស្សនាតំបន់ ទេសចរណ៌ច្រើនជាងមុន។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាំងគោកចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស និងសូមឱ្យអាជ្ញាធរក្នុងមូលដ្ឋានទាំងអស់មេត្តាផ្សព្វផ្សាយពីបញ្ហាគ្រោះធម្មជាតិដល់ប្រជាពលរដ្ឋទាំងមូលឲ្យគាត់មានប្រុងប្រយ័ត្នខ្ពស់ ពីការកើតឡើងនៃគ្រោះថ្នាក់ធម្មជាតិកើតឡើងជាយថាហេតុ។៕