អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អំពាវនាវឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ ដើម្បីទទួលបានការទុកចិត្ត និងគាំទ្រពីថ្នាក់ដឹកនាំនិងសារ ធារណៈជន

0

កំពង់ឆ្នាំង ៖ កាលពីល្ងាចថ្ងៃទី 6 ខែឧសភាឆ្នាំ 2023 នេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានអំពាវនាវឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ ប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណៈជន ។

លោកជំទាវ តំណាងរាស្ត្រ បានមាន
ប្រសាសន៍អំពាវនាវទៅកាន់អ្នកសារ
ព័ត៌មានបែបនេះ នៅក្នុងឳកាសដែលលោកជំទាវ អញ្ជើញចូលរួម ក្នុងពិធី
ទិវាសេរីភាពសារព័ត៌មានសកលលោក
ខួបលើកទី៣០ ដែលរៀបចំធ្វើឡើងដោយក្រុមអ្នកសារព័ត៌មាននៅក្នុង
ខេត្តកំពង់ឆ្នាំង ។

លោកជំទាវ កែ ច័ន្ទមុនី ក៏បានយកប្រសាសន៍ផ្ដាំផ្ញើរបស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង
បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានខិតខំរួមចំណែក
ក្នុងការបំពេញការងារជំនាញនាពេលកន្លងមក ដោយគោរពនិងអនុវត្តទៅ
តាមក្រមសីលធម៌ និងវិជ្ជាជីវៈ ជា
ពិសេសបានផ្សព្វផ្សាយពីសមិទ្ធិផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេច
បាន និងភាពរីកចម្រើនរបស់ប្រទេស
ជាតិឲ្យពិភពលោកបានដឹងផងដែរ ។

សូមបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសកលលោក ត្រូវបានប្រារព្វធ្វើឡើង នៅ
ថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរី
ភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាព នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ពហុនិយម និងការរំលឹកដល់រដ្ឋាភិបាល នៃប្រទេសទាំងឡាយ នៅលើសកលលោក ដែលបានប្តេជ្ញាចិត្ត ក្នុងការគោរពសេរីភាពសារព័ត៌មាន ឲ្យយកចិត្តទុកលើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងធានាសុវត្តិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ច របស់ពួកគេព្រមទាំងជម្រុញឲ្យស្ថាប័ន្តសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ ប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបាន
ការទុកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំនិងសាធារណៈជន. ។

ជាចុងក្រោយលោកជំទាវក៏បានចែកអំណោយដល់អ្នកកាសែតជួបការខ្វះខាតចំនួន 4 គ្រួសារក្នុងមួយគ្រួសារៗ ទទួលបានអង្ករ 25 គីឡូ ទឹកត្រី .ទឹកស៊ីអ៊ីវ.
ប៊ីចេង.ត្រីខប្រេងឆា.មីមួយកេះ.និងថវិកា 20 ម៉ឺនរៀលផងដែរ៕ សុខ គឹមសៀន