មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន០៥គ្រួសារ នៅក្នុងស្រុករលាប្អៀរ

0

កំពង់ឆ្នាំង លោក ឈាង ចន្ធីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០ ២៣ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដល់ជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ០៥ គ្រួសារ។

លោកឈាង ចន្ធី បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង ០៥ គ្រួសារនេះថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ច តែង
តែគិ តគូរប្រជាពលរដ្ឋជួបការខ្វះខាតនៅគ្រប់មូលដ្ឋានដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ ដោយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកត្រូវគិតគូរដោះ ស្រាយនិងជួយសង្គ្រោះប្រជាពលរដ្ឋដែល
ជួបការលំបាកឱ្យបានទាន់ពេលវេលា។

ថ្លែងនៅព្រឹកនេះក្នុងមន្ទីរសង្គមកិច្ច
ខេត្តកំពង់ឆ្នាំងបានផ្ដល់អំណោយ
ដល់ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ៥គ្រួសារគឺមកពីស្រុករលាប្អៀរ ចំនួន
០៤ គ្រួសារ (១.ឈ្មោះ សឹម យុគ ភេទស្រី អាយុ ៧៣ ឆ្នាំ ,២ ឈ្មោះ មោល ម៉ៅ ភេទស្រី អាយុ ៥៣ ឆ្នាំ ,៣ ឈ្មោះ អ៊ុននាង ភេទ ប្រុស អា យុ៥១ ,៤ឈ្មោះ គង់ ប៊ុនធឿន អាយុ ៦៧ឆ្នាំ, និង៥.ឈ្មោះសុខ ផល អាយុ៥៥ឆ្នាំ ភេទប្រុស នៅសង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង)។

អំណោយខាងលើនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូ មី១កេះ ត្រីខមួយយួរ ទឹកត្រី១យួរ ទឹកស៊ីវ១យួរ និងថវិកា ៣ ម៉ឺនរៀលផងដែរ។

នៅក្នុងឱកាសនេះលោកឈាង ចន្ធីប្រធានមន្ទីរសង្គមកិច្ចក៏បានអន្តរាគមន៍ទៅ រដ្ឋបាលឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជួយធ្វើប័ណ្ណសមធម៌ជូនគ្រួសារស្ត្រីមេម៉ាយ ឈ្មោះ មោល ម៉ៅ ក្រីក្រនៅ
ភូមិអូរកណ្ដាល ផងដែរតែកំពុងមានជំងឺរលាកស្បូនធ្ងន់ ធ្ងរតម្រូវវះកាត់ប៉ុន្តែគ្មានថវិកាសម្រា ប់ធ្វើការវះកាត់។

ប្រជាពលរដ្ឋក្រីក្រទាំង ០៥គ្រួសារខាងលើនេះក៏បានថ្លែងអំណរគុណ
យ៉ាងជ្រាវជ្រៅដល់លោកឈាង ចន្ធីនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ផងដែរដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាជូនពួក
គាត់ដែលគាត់កំពុងមានការខ្វះខាត ។ ពួកគាត់ទាំងអស់គ្នាសូមគោរពជូនពរលោកប្រធានមន្ទីរសង្គមកិច្ចខេត្តនិងឯកឧត្តមរដ្ឋមន្ត្រីសូមទទួលបានពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។ សុខ គឹមសៀន