គ្រាប់ត្នោត ១៧០០គ្រាប់ដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម

0

កំពត  អភិបាលស្រុកកំពង់ត្រាច លោកអូនខន បានថ្លែងប្រាប់ អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី៩ ឧសភានេះថា គ្រាប់ត្នោតចំនួន ១៧៥00 គ្រាប់ បានយកទៅដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។

លោកអភិបាលស្រុក បានអោយដឹងទៀតថា ក្នុងការចុះដាំគ្រាប់ត្នោតនេះ មានការអញ្ជើញ ចូលរួមពីសំ ណាក់ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋ បាលព្រៃឈើកំពត លោកអភិបា លរងស្រុក លោកនាយករងរដ្ឋបាលស្រុក មន្ត្រីរដ្ឋបាល ព្រៃឈើ លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តីការិយាល័យ អង្គភាពជុំវិញស្រុក រួមទាំងសមត្ថកិច្ចផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ថាការដាំគ្រាប់ត្នោត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា – វៀតណាម ស្ថិតក្នុងចំណុចភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត និងភូមិថ្កូវ ឃុំឫស្សី ស្រុកខាងលិច តាមសង្ខាងផ្លូវក្រវ៉ាត់ព្រំ ដែន ប្រវែង៨០០ម៉ែត្រ ដោយប្រើ ប្រាស់ គ្រាប់ត្នោត សរុប ប្រមាណ ១៧,៥ ០០គ្រប់ ស្មើរ១៧៥០០ដើមដើម្បីតំណាងជាតិ​ខ្មែរ​ និងជាប្រយោជន៍សាធារណៈ។