អភិបាលខេត្តកំពង់ចាម ៖ សុខភាព ល្អ ផ្លូវ ចិត្ត ល្អ អាយុ យឺនយូរ ដូច្នេះ យើង ត្រូវ រួម គ្នា គិតគូរ អំពី សុខភាព ពលរដ្ឋ

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ចាត់ទុកថា សុខភាព ល្អ ផ្លូវ ចិត្ត ល្អ អាយុ យឺនយូរ ដូច្នេះ យើង ត្រូវ រួម គ្នា គិតគូរ អំពី សុខភាព របស់ បងប្អូន ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ឱ្យ សុខភាព ទាំង ផ្លូវ កាយ និង សុខភាព ផ្លូវ ចិត្ត ល្អ ប្រសើរ ឡើង ទាំងទ្វេ ។ ការថ្លែង បែបនេះ ក្នុង ឱកាស ដែល ឯកឧត្តម ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃជូនប្រជាពលរដ្ឋ និង ព្រះ មន្រ្តី សង្ឃ នៅវត្តបុទុមរតន:ដីដុះ ស្ថិត ក្នុង សង្កាត់ វាលវង់ ក្រុងកំពង់ចាម នាព្រឹក ថ្ងៃ ទី ១០ ខែឧសភា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ខេត្តកំពង់ចាម សរុប ចំនួន ២៩នាក់ ដោយ មាន ការ គាំទ្រ ពី ឯកឧត្តម ហ៊ុន ម៉ានិត បាន ចុះ ពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃជូន ប្រជាពលរដ្ឋ ដេីម្បី ជាការ ចូលរួម កាត់បន្ថយ ការ ចំណាយ របស់ បងប្អូន នៅ ពេល ដែល មាន ជម្ងឺ ឈឺថ្កាត់ ដោយមិន ចាំបាច់ ចំណាយ ពេលវេលា និង ថវិកា ទៅ មន្ទីរពេទ្យ រដ្ឋ និង ឃ្លីនីច ឯកជន ណាមួយ ពោលគឺការ ពិនិត្យ ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ អ្វី ឡេីយ ។

ឯកឧត្ដម អភិបាលខេត្ត បាន បន្ត ថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឱ្យ មានការ អភិវឌ្ឍន៍ រីកចម្រើន ឥតឈប់ឈរ តាម រយៈ ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះ សូម ឱ្យ លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ឱ្យ បាន គង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ជាពិសេស ការ លើកស្ទួយ ជីវភាព រស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ផងដែរ ។

ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា ការពិនិត្យ និង ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃជូនប្រជាពលរដ្ឋ និង ព្រះ មន្រ្តី សង្ឃ នៅវត្តបុទុមរតន:ដីដុះ នេះ គឺ ក្រុម គ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចំនួន ៧នាក់ទៀត។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ គឺចាប់ពីម៉ោង ៨.៣០ នាទី ព្រឹក រហូតដល់ម៉ោង ២រសៀល ៕