រូប​មន្ត​ ៤​ ប្រការ​ ទម្លាយ​អាថ៌​កំបាំង​​មុខ​​ស្រស់​​ថ្លា​ ​ដោយ​​​ធម្មជាតិ​

0

ល្បិច​អាថ៌​កំបាំង​ ធ្វើ​ឲ្យ​​ផ្ទៃមុខ​ស្រស់​ថ្លា ដែលស្រ្តី​គ្រប់រូប​​តែង​តែ​ប្រាថ្នា​ចង់​បាន ថ្ងៃនេះ​ ដំណឹង ​មាន​រូប​មន្ត​ ៤ ប្រការ ផ្ញើរមក​​ធ្វើ​ជា​ចំណេះ​ដឹង​ គួរ​សាក​ល្បង​ធ្វើ​តាម​​វីធី​ដូច​ខាង​ក្រោម ៖kimjunghwa-1_zps5f3a57b1
១- រូបមន្ត​បន្ថែម​ភាព​ស្រស់​ផូរ​ផង់​ដល់​ផ្ទៃមុខៈ
អ្នក​ត្រូវលាងមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ឲ្យ​បាន​ស្អាត​ជា​មុន​ បន្ទាប់​ពីនោះ នាំយក​ផ្លែប៉ោម​ នៅ​មិន​ទាន់​ចិត្រ​សំបក​ ពាក់​កណ្តាល​ផ្លែ​ មក​ច្របាច់​ ឬ​ដំ​ឲ្យ​ល្អិត​ល្មម ហើយ​យក​មក​បំពោក​លើ​មុខ​ លើក​លែង​​ត្របក​ភ្នែក​ រួចទុក​ប្រមាណ​ ២៥​នាទី​ ទើប​លាង​ចេញ​ នោះ​ផ្ទៃ​មុខ​របស់​អ្នក​​នឹង​ឡើង​ស្រស់​​ផូរ​ផង់។
២- រូបមន្ត​បន្ថយ​ភាព​ជ្រីញ​ជ្រួញ ធ្វើ​ឲ្យ​មុខ​ស្រស់​រលោង​ឡើងៈ
យក​ផ្លែ​ប៉ោម​ (ពាក់​កណ្តាល​ផ្លែ) មក​បុក​ឲ្យ​ល្អិត រួច​យក​ក្រូច​ឆ្នារ​ ច្របាច់​យក​តែ​ទឹក​ ប្រមាណ​១ស្លាបព្រាតែ ហើយ​ដាក់​ច្របល់​ផ្សំ​ចូល​គ្នា​ រួច​យក​មក​បំពោក​ឲ្យសព្វ​លើ​ផ្ទៃ​មុខ ទុក​ចោល​ប្រមាណ​១០​នាទី ហើយ​លាង​ទឹក​ចេញ​ឲ្យ​ស្អាត នោះ​ផ្ទៃ​មុខ​របស់​អ្នក​ឡើង​ស្រស់​បាត់​ភាព​ជ្រីញ​ជ្រួញ​បាន​។
៣- រូបមន្ត​ចេញ​ស្បែក​គ្រើម​មិន​រាប​ស្មើៈ
យក​ទឹក​ដោះ​គោជូរ ៣ស្លាប​ព្រា​បាយ មក​ផ្សំ​ជាមួយ​ប៉េង​ប៉ោះតូចៗ ប្រមាណ​​ ៣ ផ្លែ ហើយ​ច្រ​បាច់​ចូល​គ្នា​ឲ្យ​សព្វ​ ជាមួយ​នឹង​ទឹក​ដោះ​គោ​ជូរ​នោះ រួច​យក​មក​បំពោក​ឲ្យ​សព្វ​លើ​ផ្ទៃ​មុខ លើក​លែង​ជុំ​វិញ​ប្រ​ឡង់​ភ្នែក ទុក​ចោល​ប្រមាណ ១៥​ នាទី ហើយ​លាង​ចេញ​ នោះ​ស្បែក​មុខ​ដែល​គ្រើម នឹង​​មាន​​ភាព​រលោង​រាប​ស្មើ​ឡើង​វិញ។
៤- រូបមន្ត​ខាត់​​មុខ​ឲ្យ​ស និង​បន្ថយ​ស្នាម​យារ​ជ្រួញៈ
យក​ទឹក​ដោះ​គោជូរ ១ កែវ ហើយ​លាយ​ជាមួយ​អំបិល​ម៉ដ្ឋ​ ១ ស្លាប​ព្រា​បាយ​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ហើយ​នាំ​យក​មក​បំពោក​ឲ្យ​សព្វ​លើ​ផ្ទៃ​មុខ ហើយ​យក​ក្រណាត់​ ឬ​កូន​កន្សែង​ល្អ​ មក​ត្រដុស​ឲ្យ​បាន​សព្វ​ប្រមាណ​ ៥នាទី ហើយ​ទុក​ចោល​ប្រហែល​ ៥ នាទី​ទៀត ទើប​លាង​ចេញ​​ដោយ​ទឹក​ស្អាត ត្រូវ​ធ្វើបែប​នេះ ១ ខែ​ម្តង នោះ​ផ្ទៃមុខ​របស់​អ្នក​ នឹង​មានភាព​ស​រលោង​ និង​បំបាត់​ស្នាម​យារ​ជ្រួញ​ថែម​ទៀត​ផង៕