ឯកឧត្តម លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នឹងពាំនាំសំណូមពររបស់ប្រជាពលរដ្ឋអូរដំរីជាង ៥៧០គ្រួសារ គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី

0

ខេត្តព្រះសីហនុ៖ក្នុងកម្មវិធីជំនួនសំណេះសំណាលនិងនាំយកអំណោយ របស់សម្តេចតេជោ និងសម្តេច កត្តិព្រឹទ្ធ បណ្ឌិត ចែកជួនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចំនួន៣៥០គ្រួសារ រស់នៅក្នុងក្រុម២១ភូមិលេខ ៣ សង្កាត់ លេខ ១ក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី០៦ខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សា ផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តមអ្នកឧកញ៉ាលីសាម៉េតបានសន្យាថានឹងពាំនាំសំណូមពររបស់ប្រជាពលរដ្ឋចំនួនជាង៥៧០គ្រួសាររស់នៅភូមិលេខ៣សង្កាត់លេ១ក្រុងព្រះសីហនុ(តំបន់អូរដំរី)ដែលកំពង់ជួបទុកលំបាកពាក់ព័ន្ធបញ្ហារដីធ្លី(មិនទទួលបានកម្មសិទ្ធិ)គោរពជូនសម្តេច តេជោនាយករដ្ឋ មន្ត្រីឲ្យបានជ្រាប។

ដោយជំនួបនេះក៏មានការអញ្ជើញចូលផង ដែរពីសំណាក់ ឯកឧត្តម  ដួង តារា រដ្ឋលេ ខាធិការទីស្ត្រីការ គណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់សម្តេច តេជោនាយករដ្ឋមន្ត្រី, ឯកឧត្តម មួង ឃីម, លោកឧកញ៉ា សោម សុខរ៉ាឌី,លោកឧកញ៉ា អ៊ុត ធី,លោកឧកញ៉ាគីរ៉ាន ,លោកជំទាវ ហ៊ឹម សុវណ្ណារី ,លោក ជំទាវ ហង្ស បូរី, មន្ត្រីរាជ ការដំណាងខេត្ត ក្រុង សង្កាត់ មេភូមិ កងកម្លាំង។

បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ថាបច្ចុប្បន្នផ្ទះសម្បែងដីធ្លីរបស់ពួកគាត់ដែលបានកាន់កាប់រស់នៅអាស្រ័យផលជាក់ស្តែងរយៈពេលជាង២០ឆ្នាំមកហើយនោះរហូតមកដល់ពេលនេះនៅមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេ។ដោយបញ្ហារនេះកន្លងមកមានការភាន់ច្រឡំពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាល សង្កាត់លេខ១ក្រុងព្រះសីហនុ ប៉ុន្តែរក្រោយមកភាពស្រពិចស្រពិលនេះត្រូវបញ្ចប់ ក្រោយពេល ឯក ឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបញ្ជូនក្រុមការងារមន្រ្តីជំនាញ សហការជាមួយ មន្រ្តីជំនាញ នាយកដ្ឋានក្រសួងដែនដីចុះទៅពិនិត្យលើនិយាមកាព្រំប្រទល់រវាងស្រុកស្ទឹងហាវនិងក្រុងព្រះសីហនុឃើញថាតំបន់អូរដំរីគឺស្ថិតក្នុងភូមិលេខ ៣ក្រុងសីហនុ ក្នុងដែនដីគ្រប់គ្រង់ដោយរដ្ឋបាលក្រុងព្រះសីហនុ មិនពាក់ព័ន្ធ ស្រុកស្ទឹងហាវទេ។ ដូចនេះតាម រយៈឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា លី សាម៉េត បងប្អូនសំណូមពរទៅដល់សម្តេច តេជោនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយ ឲ្យពួគាត់ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ និង ប្រព័ន្ធភ្លើងអគ្គី សនី និងប្រព័ន្ធទឹកស្អាតប្រើប្រាស់ .ដូចប្រជាពរដ្ឋ​រស់នៅក្នុងភូមិលេខ ១ ភូមិលេខ២ ក្រុងព្រះ សីហនុផងដែរ។

គួររំលិកផងដែរថាបើតាមរបាយការរបស់លោក ហោ សុខជាតំណាងប្រជាពលរដ្ឋតំបន់អូរដំរីបាន បញ្ជាក់ថាតំបន់អូរដំរី មុនឆ្នាំ១៩៩៣ មិនមានប្រជាជនរស់នៅអាស្រ័យផលលើទីតាំងនេះទេ គឺជាមូលដ្ឋានទ័ព ឈរជើងការពារយាមកាមត្រៀមប្រយុទ្ធដោយយោធាក្រុង សហការជាមួយយោធាខណ្ឌមិត្តភាព និងប្រជាការ ពារ (ជីវពល) គណៈកម្មការប្រជាជនសង្កាត់លេខ១ ទប់ស្កាត់សកម្មភាពវាយឆ្មក់របស់ពួកខ្មែរក្រហម ។ ហើយគ្រួសារ កងទ័ពបានរុករាន កាប់ ឆ្ការដីថ្មី(ដីព្រៃ) ដាំដុះបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងជីវភាពយោធា ព្រមទាំងប្រជាការពារ(ជីវពល) របស់គណៈកម្មការប្រជាជនសង្កាត់លេខ១ – នៅក្នុងអំឡុងឆ្នាំ១៩៩៤ ថ្នាក់ដឹកនាំអតីតក្រុងព្រះសីហនុ ឯកឧត្តម ឃឹម បូរ បានយកចិត្តទុកដាក់ បំផុស កង កម្លាំងប្រដាប់អាវុធមន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្កើនសេដ្ឋកិច្ចគ្រួសារស្របតាមការអភិវឌ្ឍន៍ជាបណ្ដើរៗ របស់ប្រទេសជាតិក្នុងគោលបំណងដៃម្ខាងការពារ ដៃម្ខាងបង្កបង្កើនផល ដូច្នេះក្រុមគ្រួសារយោធា និងប្រជាការពារ(ជីវពល) សង្កាត់បានទទួលសិទ្ធិដែលអាជ្ញាធរមូលដ្ឋានអនុញ្ញាត បែងចែកដីធ្លីឲ្យគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផល មានផ្ទៃដីចំនួន ៧២ហិកតា ។- ឆ្នាំ១៩៩៧ លោកស្រី ហ៊ឹម សុវណ្ណរី បានទិញដីចូលរួមហ៊ុនជាមួយឈ្មោះ ម៉ី ឌីន្ទណាត្យា ចំនួន ២៤ហិកតា ។- ក្នុងអំឡុងឆ្នាំ២០០០ លោកស្រី ហ៊ឹម សុវណ្ណរី បានទិញដីក្រុមគ្រួសារយោធាដែលមានដីជាប់ព្រំចំនួន ២៥ហិកតា ។ រួចបន្តទិញពីអ្នកពាក់ព័ន្ធដីជាប់ព្រំក្នុងឆ្នាំ២០០២ ចំនួន ១៨ហិកតា ស្ថិតនៅខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្នូមិលេខ០៣សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តពព្រះសីហនុ ។- ការគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល ក្រោយការទិញដីក្នុងអំឡុងឆ្នាំ១៩៩៤, ១៩៩៧, ២០០០, ២០០២ បានទិញដីទីតាំងដែលអតីតយោធាដាក់ឈ្មោះតំបន់ ភ្នំC43 ជាគោលដៅការពារត្រៀមប្រយុទ្ធជាមួយ ពួកឧទ្ទាមខ្មែរក្រហម ។ក្នុងនោះដីត្រង់ចំណុចដែលលោកស្រី ហ៊ឹម សុវណ្ណរី ទិញដីពីប្រជាពលរដ្ឋនិយមហៅថា ចំការស្វាយភូមិចាស់ អូរ ពោះដំរី ដំរីដេញ អូរតាឱន ចំការឪឡឹក គឺលោកស្រីមានគោលបំណងកៀរគរទាក់ទាញ អ្នកវិនិយោគដើម្បីចូលរួមធ្វើដំណាំកសិកម្មនិងកសិឧស្សាហកម្មឲ្យមានការអភិវឌ្ឍន៍រកកម្រៃផលចំណេញពីការចំណាយលើការទិញលក់ដីជាបន្តបន្ទាប់ដោយរង់ចាំយូរលោកស្រីក៏បានប្រវ៉ាស់ដីអោយគ្រួសារយោធាមួយចំនួនធ្វើស្រែ ដាំដំណាំចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារកងទ័ព។ហើយទីតាំងដីនេះក៏មានសាលក្រមស្ថាពរលេខ ៦ ‘ង’ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចឲ្យអ្នកស្រី ហ៊ឹម សុវណ្ណារី ឈ្នះក្តីផងដែរ។ហើយកន្លងមក ខុទ្ទកាល័យ សម្តេចតេជោ ក៏បានបញ្ជូន ឯកសារហ្នឹងទៅ ក្រសួងដែនដី ហើយក៏ មានបទបញ្ជាពីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រុមការងារក្រសួងបានចុះមកដល់ទីតាំង ដីជាក់ស្ដែង និងអញ្ជើញចូលរួមប្រជុំនៅមន្ទីរដែន ដីខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋបាល ស្រុកស្ទឹងហាវ រដ្ឋបាល ក្រុងព្រះសីហនុ និងមន្រ្តី សាលាខេត្ត ដើម្បីស្រាវជ្រាវ។ ក្រុមការងារសំម្រេច ស្នើឲ្យប្រជាពលរដ្ឋ អូរដំរីដែលបាន ប្តឹង បង្ហាញ ឯកសារកាន់កាប់ដី ទីតាំងដីឡូត៌រៀងៗខ្លួន រួចហើយក្រុមការងារក្រសួងបានវាស់ វែងតាមម្ចាស់ដីរួច រាល់ហើយ។

កន្លងមកដោយមានការអនុញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ឲ្យឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេច តេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចុះមកពិនិត្យសួរសុខទុក្ខ ប្រជាពលរដ្ឋដល់ទីតាំង ដី ជាក់ស្ដែង នៅអូរដំរី ក្រុម ២១ ភូមិ៣ សង្កាត់លេខ១ ប្រជាពលរដ្ឋបានបង្ហាញឯកសារកាន់កាប់ដីសៀវ ភៅ គ្រួសារ អត្តសញ្ញាណបណ្ណ និងមានផ្ទះ ដី ដំណាំ របងរឹងមាំ   ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ បានល្អ ប្រសើរ បង្ហាញជូនឯកឧត្តមឃើញជាក់ស្តែង ហើយឯកឧត្តមបានផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ជូនចំពោះ បង ប្អូន ទាំងអស់គ្នា ហើយឯកឧត្តមផ្តែផ្តាំអោយបងប្អូនបន្តការរស់នៅកុំអោយមានការភ័យខ្លាចតទៅទៀតផងដែរ ៕

នាគសមុទ្រ