គណបក្សប្រជាជនកម្ពុជានាំមុខគេក្នុងការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូង

0

ខេត្តព្រះសីហនុ៖ព្រឹកថ្ងៃទី០១ខែកក្ដដាឆ្នាំ២០២៣ដែលជាថ្ងៃដំបូងនែយុទ្ធនាការឃោសនារកសម្លេងឆ្នោតខេត្តព្រះសីហនុគេសង្កេតឃើញថាក្នុងចំណោមគណបក្សនយោបាយទាំងអស់គឺមានតែគណះបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះមានសមាជិកសមាជិការគាំទ្រចូលរូមដង្ហែររាប់ម៉ឺននាក់ហើយសំម្រាប់គណបក្ខផ្សេងៗទៀតមានសមាជិកចូលរូមដង្ហែរមានប្រមាណ៣០ទៅ៤០នាក់និងគណបក្សដ៍ទែទៀតដូចជាមិនទាន់ឃើញមានធ្វើសកម្មភាពនៅឡើយទេ។ចំណែកកម្លាំងសមត្ថកិច្ចប៉ូលីសនិងប៉េអ៊ឹមបានដាក់ការពារសន្តិសុខគ្រប់ច្រកល្ហកប្រយោជន៍ដើម្បីឲ្យយុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សរបស់គណបក្សនិមួយៗប្រព្រឹត្តទៅដោយរលូន។

មន្រ្តី.គជ.ប.ខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថាគណះបក្សនយោបាយដែលបានចុះបញ្ជីក្នុង.គ.ជ.បខេត្តរួមមានមាន១.គណបក្សខ្មែរតែមួយ(.គខ.ម ).២.គណបក្សសញ្ជាតិកម្ពុជា(គ.ស.ក).៣.គណបក្ស ខ្មែររួបរួម ជាតិ (ខ.រ.ជ). ៤.គណបក្យកម្លាំងប្រជាធិបតេយ្យ(គ.ក.ប).៥.គណបក្សស្ត្រីដើម្បីស្តី្រ(ស.ជ.ស)៦.គណបក្សខ្មែរឈប់ក្រ (គ.ខ.ឈ.ក).៧.គណបក្សហ៊្វុនស៊ិនប៉ិច(រ.រ.ជ.ក.ឯ.អ.ស.ស).៨.គណបក្សធម្មាធិបតេយ្យ(គ.ធ).៩.គណបក្សឯកភាពជាតិខ្មែរ(គ.ជ.ឯ).១០.គណបក្សយុវជនកម្ពុជា(គ.យ.ក)១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(គ.ជ.ប.ក).១២.គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)។

ខេត្តព្រះសីហនុមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនសរុប១៥៥៧០១នាក់.ស្រ្តីចំនួន៧៦៧៩៩នាក់ .និងមានការិយាយល័យបោះឆ្នោតចំនួន៣២៦កន្លែង។ក្នុងនោះ ក្រុងព្រះសីហនុ​មាន ការិយាល័យបោះឆ្នោត ចំនួន១០៧កន្លែងមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន៥៤៥២៧នាក់.ស្រីចំនួន២៧០២២នាក់។ស្រុកព្រៃនប់មានការិយា ល័យបោះឆ្នោតចំនួន១៦០កន្លែង. មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧៤៤១៥នាក់ ស្រ្តី៣៦៧៦២នាក់។ស្រុកស្ទឹងហាវមានការិយាល័យបោះឆ្នោតចំនួន៣០កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១២៥៦៤.ស្រ្តីចំនួន៦៣៦២នាក់។ស្រុកកំពង់សីលាការិយាល័យបោះឆ្នោតចំនួន២៤កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១១៦០៩នាក់.ស្រ្តីចំនួន៥៦៨៣នាក់។ក្រុងកោះរ៉ុង ការិយាល័យ បោះឆ្នោតចំនួន ០៥កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន២៥៦នាក់.ស្រីចំនួន៩៧០នាក់។

គួរបញ្ជាកើផងដែរថាយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល២១ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី០១កក្កដានេះរហូតទៅដល់ថ្ងៃទី២១ខែកក្តដាឆ្នាំ២០២៣ទើបបញ្ចប់ហើយនិងដំណើរការបោះឆ្នោតនិងចាប់ផ្តើមនៅថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២៣៕

នាគសមុទ្រ