មេបញ្ជាការយោធាខេត្តកំពង់ធំ យោធភូមិភាគទិ៤ អំពាវនាវដល់យោធិនទាំងអស់ និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

0

(កំំពង់ធំ)÷ ប្រសាសន៍ នេះត្រូវបានឧត្តមសេនីយ៍ទោម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំលើកឡើងនៅក្នងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែកក្កដា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្តាកងឯកភាព ការិយាល័យ និងស្ថាប័នចំណុះតាមការអញ្ជើញរបស់លេខាធិការដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣នៃបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែមិថុនា កន្លងទៅនិងទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានបំពេញបន្ថែមនៅលើខ្លឹមសាររបាយការណ៍ ដែលបានអនុវត្តកន្លងមក ព្រមទាំងបានកែសម្រួលបំពេញបន្ថែមមួយចំនួននូវទិសដៅការងារយោធាសន្តិសុខ ដែលត្រូវអនុវត្តបន្តផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងការិយាល័យ ផ្នែក ស្ថាប័នចំណុះ ព្រមទាំងនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានជោគជ័យគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៍÷ ត្រូវបន្តសកម្មភាពអនុវត្តន៍កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ឲ្យទទួលបានជោគជ័យ។ ជាមួយនោះដែរគ្រប់បណ្ដាកងឯកភាព ត្រូវយកចាត់ទុកដាក់ការអប់រំរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោត។ បន្តសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងផ្នែកយុទ្ធវិធី និងអប់រំចិត្តសាស្ត្រជូនកងកម្លាំង តាមផែនការ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលទេីបបេីវគ្គហ្វឹកហ្វឺននាពេលថ្មីៗកន្លងមកនេះ ឲ្យទទួលបានលទ្ធផលល្អ  និងទី៣ បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា  ។