រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថាម្ចាស់តូប-រោង ឬខ្ចុះអនាធិបតេយ្យនៅលើដី និងលើឆ្នេរតំបន់ព្រែកត្រែងត្រូវតែ រុះរើចេញឱ្យអស់មិនអនុញ្ញាតកើតមានបន្តទៀតទេ

0

ខេត្តព្រះសីហនុ៖ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុបានបញ្ជាក់ប្រាប់ឱ្យដឹងថាប្រជាពលរដ្ឋដែលពាក់ព័ន្ធសាងសង់តូប-រោង និងខ្ចុះអនាធិបតេយ្យបំពុលបរិស្ថាន នៅលើដីឆ្នេរព្រែកត្រែងស្ថិតនៅក្នុងសង្កាត់លេខ១ក្រុង ព្រះ សីហនុ មាន ចំនួន ២៦ម្ចាស់ដោយក្នុង ម្ចាស់ និមួយខ្លះមាន៤.ទៅ៦តូបនិងខ្លះទៀតមានរហូតទៅដល់ ១០តូប ឬខ្ចុះ។ក្នុងនោះ តូប ឬរោងដែកប្រក់ស្បូវ មាន ចំនួន ២៩រោង ខ្ចុះឈើប្រក់ស្បូវ ចំនួន ១៧៣ខ្ចុះ និងមានប្រភេទ រោងតូប-ខ្ចុះ សម្រាប់ ស្នាក់នៅ និងទុកដាក់ សម្ភារៈលក់ដូរ សម្រាប់ធ្វើម្ហូបអាហារមួយចំនួនផងដែរ ។

ប្រជាពលរដ្ឋដែលសាងសង់ តូបរោង និងខ្ចុះ ភាគ ច្រើន ជាអ្នករស់នៅម្តុំរំដួលជើងភ្នំ និងមួយចំនួន ទៀតជាអ្នកមកពីតាមបណ្តាខេត្តផ្សេងៗ។ក្នុងនោះក្រុមការ ងារ អាជ្ញាធរ ក្រុងក៏បានធ្វើការណែនាំបន្ទាប់ ពីបានធ្វើ កំណត់ហេតុ ឲ្យប្រជាពលរដ្ឋយល់ព្រមរុះរើដោយស្ម័គ្រចិត្ត ក្នុងករណី មិនអនុវត្ត តាមអាជ្ញាធរ និងចាត់វិធាន ការទៅ តាមច្បាប់និងធ្វើ ការរុះរើដោយមិនទទួលខុសត្រូវខូចខាតសម្ភារៈនោះឡើយ។

លោក ស កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុបានលើកឡើងថាកា ររៀបចំសណ្ដាប់ ធ្នាប់នេះក្នុងគោលបំណងរួមដើម្បីសោភ័ណភាពឆ្នេរនិងបរិស្ថានស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តខណៈពេលដែលក្រុងព្រះសីហនុនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើនដូចនេះទាមទារឲ្យមានសោភ័ណភាពនិងបរិស្ថានស្អាត៕

នាគសមុទ្រ