​Lee Hyori បែកបាក់​ស្នេហា​ជាមួយ​សង្សារ​

0

ភ្នំពេញ៖ ​កាលពី​ចាប់ផ្ដើម​ស្នេហា​ដំបូង​នៃ​តារាចម្រៀង​សិច​ស៊ី សាច់​សខ្ចី Lee Hyori ខ្មែរ​សារិកា​បាន​ចុះផ្សាយ​ម្ដង​រួចហើយ ប៉ុន្ដែ​ពេលនេះ តើ​ចំណងស្នេហា​រវាង​តារាចម្រៀង និង​អ្នកសរសេរ​បទ​ចម្រៀង​មួយគូ​នេះ បាន​ប្រេះស្រាំ​ហើយ​មែន​ទេ​?

​នៅក្នុង​កម្មវិធី​ទូរទស្សន៍ “Happy Together 3″ កាលពីពេល​ថ្មីៗ​នេះ Lee Hyori បានធ្វើ​ឲ្យ​ពិធីករ និង​អ្នកទស្សនា​ទាំងអស់ ស្រឡាំងកាំង​យ៉ាងខ្លាំង ជាមួយនឹង​ពាក្យសម្ដី​ប្លែកៗ​របស់​នាង​។​​lee-hyori-2

កំឡុងពេល​ថត​កម្មវិធី​នោះ Hyori ត្រូវបាន​ពិធីករ​សួរ​អំពី​ទំនាក់ទំនង​ជាមួយ​សង្សា​រ តើ​ល្អ​កម្រិតណា​ដែរ ប៉ុន្ដែ​នាង​បានធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​ភ្ញាក់ផ្អើល ជាមួយនឹង​ចម្លើយ​ថា នាង​បាន​បែកបាក់​គ្នា​ហើយ​។​​ខណៈពេលដែល​ពិធីករ និង​ភ្ញៀ​ង​កិត្តិយស​ដែល​ចូលរួម បាន​សម្ដែង​អារម្មណ៍​រន្ធត់​នឹង​ព័ត៌មាន​នេះ នាង Hyori បាន​បន្ថែមថា ពួកគេ​ទាំងពីរ​នៅតែ​ជួបគ្នា ទោះបី​បែក​គ្នា​ក៏ដោយ​។ យ៉ាងណាមិញ ពាក្យពេចន៍​របស់​តារាចម្រៀង​ស្រស់​សោភា​នេះ ហាក់ដូចជា​និយាយ​បែប​កំប្លែង​លេងសើច ដែល​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នារ​ង្វេ​ង​វង្វាន់ មិនដឹងថា​ការពិត​យ៉ាងណា​។5


​មាន​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ខ្លះ បានផ្ដល់​មតិ​ថា Hyori ហាក់ដូចជា​កំពុង​លេងសើច​ជាមួយនឹង​ការនិយាយ​រឿង​បែកបាក់ ដោយសារតែ​នាង​ដឹងថា សង្សារ​របស់​នាង​បាន​យល់​ពី​នាង​ច្បាស់ និង​អាច​ទទួលបាន​នូវ​រាល់​ការនិយាយស្ដី​។​​តើ​ប្រិយមិត្ត​ទាំងអស់គ្នា​វិញ យល់​យ៉ាងណាដែរ ចំពោះ​រឿងនេះ​? តើ​នាង​ពិតជា​បែកបាក់​សង្សារ​មែន ឬ​គ្រាន់តែ​ដើម្បី​ទាក់​ទា​​ញ​ចំណាប់អារម្មណ៍​។