លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្តជូន នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ​២០២៤  លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ  បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៤៣នាក់ (នារី១នាក់) ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី  មេបញ្ជាការរង នាយ  នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ទាំង៩ ។

ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ក៏ដូចជាណែនាំផ្ដាំផ្ញើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលទើបទទួលបានការផ្ទេរភារ:កិច្ច ផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារ:កិច្ចរៀងៗ ខ្លួនឲ្យបានត្រឹមត្រូវ សមស្របតាមការផ្ដល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ និងឋានន្តរស័កនៅពេលនេះ ។ ត្រូវចេះគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម  គោរពវិន័យ បទបញ្ជារបស់ថ្នាក់លើ ។ ថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។

– ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបន្តទៀតថា. មិនចំពោះតែបងប្អូនដែលទើបតែទទួលបានការផ្ទេរភារកិច្ច ផ្តល់មុខតំណែងថ្មីនៅពេលនេះទេ ទាំងនាយ នាយអាវុធហត្ថរងដែលកំពង់បំរើការងារ ស្ថិតក្នុងក្របខណ្ឌចាត់តាំងរួចមកហើយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពជំនាញ ស្រាវជ្រាវអំពីច្បាប់ វិន័យ ក្រមសីលធម៌របស់កងរាជអាវុធហត្ថ ។ ស្គាល់អំពីតួនាទីនិងភារកិច្ចរបស់ខ្លួន  ជៀសវាងការលូកលាន់ការងារភារ:កិច្ចរបស់អ្នកដ៏ទៃ នាំទៅដល់ការថ្នាំងថ្នាក់ បែកបាក់សាមគ្គីផ្ទៃក្នុង ។

–  លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ថា. ក្នុងតួនាទីជាកងរាជអាវុធហត្ថ បងប្អូនត្រូវខិតខំចូលរួមសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ បង្ក្រាបបទល្មើសគ្រប់រូបភាព (ពិសេសបទល្មើសគ្រឿងញៀន) ។ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន នៅថ្ងៃខាងមុខលោកមេបញ្ជាការនឹងដាក់ឲ្យជំនាញពេទ្យរៀបចំធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនទៅលើនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូប ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ហើយគ្មានការលើកលែងចំពោះអាវុធហត្ថណាក៏ដោយដែលមានការពាក់នឹងគ្រឿងញៀន ជាដាច់ខាត ។

– លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឆ្លៀតយកឪកាសនេះ ធ្វើការផ្សព្វផ្សាយបន្ថែមទៀតនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថខេត្តកំពង់ធំគ្រប់រូបឲ្យកាន់តែជ្រាបច្បាស់អំពីបទបញ្ជាដែលបានដាក់ចេញ គាំទ្រនិងគោរពអនុវត្តន៍តាមបទបញ្ជានេះឲ្យខាងតែបាន ។អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។