ផ្សព្វផ្សាយសារាចេរណែនាំលេខ ០១៤ .សហវ .សរ អហក ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖សារាចរណែនាំលេខ ០១៤ .សហវ .សរ អហក ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តបន្ទាយមានជ័យត្រូវបានផ្សព្វផ្សាយនាល្ងាច ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៤ នៅសាលាប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំផ្សព្វផ្សាយនេះ លោក ហុឹល រាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី និងមានការចូលរួមពី លោកបឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោកអឿនច័ន្ទ វិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ  លោក លោកស្រី  ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ២០៥នាក់ ។

លោកបឹង គឹមសឹង បានមានប្រសាសន៍ថា៖
ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ  នស រកម ១២ .២៣ ០២២ ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣អនុក្រឹត្យលេខ ៣៥៤ អនក្រ. បក . ចុះថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ ២០២៣ ស្តីពីការបែងចែកឥណទានចំណូល ថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤អនុក្រឹត្យលេខ ៣៥៥  អនក្រ បក. ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ដីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមទំពូកនៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។

លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តឲ្យដឹងទៀតថាចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ នេះខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងគូរផ្គងតួរលេខនៃការអនុវត្តចំណូល ចំណែកថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២៣ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ចនិងវត្ថុនិងហិរញ្ញវត្ថុខេត្តឲ្យបានមុនថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០២៤ នេះជាកំហិត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះវាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាពធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។

ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមត្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ។

លោក ហុឹល រ៉ា យ៉ា បានបញ្ជាក់ឲ្យដឹងថាអភិបាលក្រុងស្រុក ប្រធានការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ស្មៀន និងមន្ត្រីពាក់ព័ន្ធ ក្រោយពីបានចូលរួមកិច្ចប្រជុំនេះហើយត្រូវយកចំណេះដឹងនិងសមត្ថភាពគួបផ្សំបទពិសោធន៍ ការងារដើម្បីធានាបានពិតប្រាកដថា ការរៀបចំគម្រោងថវិកាឆ្នាំ២០២៣ នេះអាចសម្រេចបានសមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២៤ នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅរករបស់ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤នេះ។
លោក ហុឹល រ៉ា យ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការសម្រេចឲ្យបាននូវគោលដៅនិងវិធានការទាំងឡាយដែលបានលើកឡើង ពិសេសការបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៊ីជម្រៅគ្រប់វិស័យឲ្យកាន់តែមុតស្រួចជាងមុន និងផ្ដល់លទ្ធផលជាក់ស្ដែងដោយប្រកាន់ភ្ជាប់នូវអភិក្រមការងារ ៥ យ៉ាងគឺ ឆ្លុះកញ្ចក់ ជូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់៕ដោយ៖ឃិន គន្ធា