លោកជំទាវ សុខ ណារ៉ូ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប យកអំណោយផ្តល់ជូនស្រ្តីក្រីក្រដែលទើបសម្រាលកូនរួច ចំនួន៤គ្រួសារ

0

ខេត្តសៀមរាប៖ លោកជំទាវ សុខ ណារ៉ូ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនស្រ្តីក្រីក្រដែលទើបសម្រាលកូនរួច ចំនួន៤គ្រួសារ នៅឃុំកណ្តែក ស្រុកប្រារសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

មានប្រសាសន៍នាឱកាសនោះលោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រជានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក៏ដូចជាឯកឧត្តម ប្រាក់ សោ ភ័ណ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខា ខេត្តសៀមរាប និងសូមក្មួយៗដែលទើបតែសម្រាលកូនរួចសូមយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង និងកូន ត្រូវទៅជួបពេទ្យតាមការណាត់ដើម្បីទទួលវ៉ាក់សាំងផ្សេងៗតាមការណែនាំរបស់គ្រូពេទ្យ។

អំណោយមនុស្សធម៌ផ្តល់ជូនក្នុង១គ្រួសារមាន៖ អង្គរ៣០គ.ក្រ, មី១កេស,ត្រីខ១យួរ,អំបិល១គ.ក្រ , ស្ករស១គ.ក្រ,ទឹកស៊ីអ៊ីវ១យួរ , មុង១ ,ភួយ១ , សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល៕