ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ យុវជនដើម្បីវប្បធម៌

0

ស្វាយរៀង៖លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តកាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌)នៅសាលប្រជុំមន្ទីរវប្បធម៌និងវិចិត្តសិល្បខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក ទាំង៨កងកម្លាំងទាំង៣ គ្រឹះស្ថានសិក្សា សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សជាច្រើនរូបទៀត។
លោកស្រីអភិបាលរងខេត្តបានអំពាវនាវនូវចំណុចសំខាន់ៗចំនួនជុំវិញទិវាវប្បធម៌ជាតិដូចខាងក្រោម ៖
១-ត្រូវចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំង រូបី និងអរូបី និងត្រូវធ្វើយ៉ាងណាអនុវត្តឱ្យ ទទួលបានជោគជ័យនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺអភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍។
២-បង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ដែលប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងកាលានុវត្តភាពដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
៣-ខិតខំស្រាវជ្រាវ បណ្តុះបណ្តាល គ្រប់គ្រង និងលើកទឹកចិត្តដល់ក្រុមសិល្បៈមហាជននៅតាមបណ្តាមូលដ្ឋាន ធ្វើយ៉ាងណាឲ្យពួកគេមានកម្រិតជំនាញច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជននិងបង្កើនប្រាក់ចំណូល។
៤-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវខិតខំបន្តតម្លើងស្នាដៃថ្មីៗបន្ថែមទៀត និងរៀបចំបើកមហាស្រពសិល្បៈមហាជន ជាពិសេសមហោស្រពសិល្បៈយុវជនប្រចាំឆ្នាំដើម្បីធ្វើឲ្យយុវជនចូលរួមប្រឡងប្រជែង និងស្រលាញ់សិល្បៈវប្បធម៌ជាតិ។
៥-ត្រូវចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិទាំងអស់គ្នាព្រោះវាជាមរតកវប្បធម៌ដែលបុព្វបុរសយើងបានបន្សល់សម្រាប់យើងទំាងអស់គ្នា។
៦-ចូលរួមទប់ស្កាត់ការហូរចូល នៃវប្បធម៌អវិជ្ជមានមកក្នុងសង្គមកម្ពុជាជាពិសេសអ្នកដែលឆាប់ទទួលគឺស្រទាប់យុវវ័យ និងកុមារ។
៧-យើងទំាងអស់គ្នាត្រូវយល់ដឹង និងចងចាំថា វប្បធម៌ពុំមែនជារបស់អ្នកណាតែម្នាក់នោះទេ ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។
៨-ក្នុងឱកាសដ៍ថ្លៃថ្លានេះ ក្នុងនាមឯកឧត្តមអភិបាលខេត្តសូមអំពាវនាវដល់ក្មួយៗទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាធ្វើឲ្យមនុស្សឆ្កួតវង្វេង លែងស្គាល់ខុសឬត្រូវ វាបំផ្លាញសុខភាព បំផ្លាញគ្រួសារនិងសង្គមជាតិ ជាពិសេសបំផ្លាញអនាគតខ្លួនឯង។
៩-ត្រូវរួបរួមគ្នាគោរពច្បាប់ចរាចរណ៍ និងត្រូវពាក់មួកសុវត្ថិភាព ព្រោះបច្ចុប្បន្នការគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជារៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ៕គឹមសេង