គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលបន្ថែម ជំនាញបច្ចេកទេសគ្រប់គ្រងសមាជិកបក្សតាមប្រព័ន្ធ IT

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត នាព្រឹកថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២៤ នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបន្ថែម ជំនាញបច្ចេកទេសគ្រប់គ្រងសមាជិកបក្សតាមប្រព័ន្ធ IT ក្រោមអធិបតីភាពឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាល ដែលវគ្គបណ្តុះបណ្តាលធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម ។