រោងចក្រអគ្គិសនីយ៍ប្រើអង្កាម ត្រូវបានកសាងកំពុងតែចាប់បដិសន្ធិនៅក្នុងស្រុកស្ទោង

0

កំពង់ធំ ៖ ដោយយោងតាម សេចក្តីត្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនីយ៍ អាជ្ញាខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានជម្រុញ ឲ្យមានការ បើកចំហរដល់អ្នកវិនិយោគទុន ក្នុងការសាងសង់រោងចក្រអគ្គីសនីយ៍ ដែលបានប្រើប្រាស់ ថាមពល ដោយអង្កាម ដែលជាកាកសំណល់ មកផលិតជាអគ្គីសនីយ៍ ក្នុងគោលបំណង់កាត់បន្ថយ ភាពក្រី ក្រ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ ប្រើប្រាស់ចរន្ត។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងតែសង្ឃឹមនិងញញឹមទុកជា មុនខណៈពេលដែល មានរោងចក្រអគ្គិសនីយ៍ ដែលតំលៃសមរម្យ អាចទទួលយក និងមានលទ្ធភាព ប្រើ ប្រាស់សេវាកម្មអគ្គីសនីយ៍ ។ ឯកឧត្តម គង់ វិមាន អភិបាល រងខេត្តកំពង់ធំ និងលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ព្រមទាំងមន្រ្តី សា លា ខេត្តកំពង់ធំ បានជំនួបជាមួយនឹង លោក ទឹម ប៊ុនថន តំណាងក្រុម ហ៊ុន សូម៉ា អ៊ិននេរជី ព្រមទាំងអ្នក បច្ចេកទេស របស់ក្រុមហ៊ុន បានជំនួបនៅទីតាំង សាង់សង់ស្ថិតនៅក្នុង ភូមិស្លាក់ក្រាញ់ កាលពីរសៀល ថ្ងៃទី៧ ខែ មិនា ឆ្នាំ ២០១៤ ដើម្បីពិភាក្សា រកដំណោះស្រាយ ក៏ដូចជាការត្រៀបកែបញ្ហា ដែលអាច និងកើត នៅថ្ងៃអនាគត់ ។

តំណាងក្រុមហ៊ុន បាន បញ្ជាក់ថា ការសាងសង់រោងចក្រអគ្គិសនីយ៍នេះ គឺជាការតំម្រូវការបស់ ប្រជាពលរដ្ឋ នៅតំបន់នេះ កន្លងមកបានជួបនិងបញ្ហាតំលៃអគ្គិសនីយ៍ មានតំលៃថ្លៃ ខ្វះលទ្ធភាពក្នុងការប្រើប្រាស់សេវា កម្មអគ្គីសនីយ៍ តែនាឆាប់ៗខាងមុខ ដែលក្រុមហ៊ុន នឹងបើកដំណើរការ នៅដើមខែ មិថុនា ឆ្នាំ ២០១៤នេះ ដើម្បីចែកចាយចន្តរអគ្គិសនីយ៍ ក្នុងការប្រើប្រាស់ ដែលមានតំលៃថោក ហើយមានសុវត្តិភាព មិនមានភាព ប៉ះពាល់ដល់បរិស្ថាន និងបានកែច្នៃអង្កាម ដែលជាកាកសំណល់ មកផលិតជាអគ្គិសនីយ៍៕

ឯកឧត្តម គង់ វិមាន បានមានប្រសាសន៍ គាំទ្រនិងរីករាយក្នុងកិច្ចសហការ ឲ្យក្រុមហ៊ុនទទួលបាននូវអញ្ញា ប័ណ្ណក្នុងការប្រកបអជីវកម្ម ផលិតអគ្គិសនីយ៍ ម្យ៉ាងទៀតអាជ្ញាធរខេត្ត និងអាជ្ញាស្រុក មានភាពរីករាយ ទទួលអ្នកវិនិយោគទុន ដែលបានបម្រើផល ប្រយោជន៍ដល់សង្គម ក៏ដូចជាក្នុងខេត្តកំពង់ធំ នឹងបានសំណូម ឲ្យក្រុមហ៊ុនពិចារណា នូវតំលៃ និងផលប៉ះពាល់ ផ្សេងៗ ដើម្បីចៀសវាង កើតបញ្ហាទៅថ្ងៃក្រោយ។ Image2 Image3 Image5 Image7