​បន្លែ​បៃតង ៨ ប្រភេទ​សម្រាប់​ស្ត្រី​

0

១- ខាត់ណា​​គេ​និយម​យក​ខាត់ណា​ទៅធ្វើ​អាហារ​ទាំង​ស្លឹក និង​ដើម​។ វា​មិន​គ្រាន់​តែមាន​រសជាតិ​ស្រួយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្បូរ​ទៅដោយ​សារធាតុ​អាហារ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ជាច្រើន​ដូចជា សារធាតុ​បេ​តា​ខា​រ៉ូ​ទីន ដែលមាន​មុខងារ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក

ជំនួយ​ភ្នែក និង​បង្អង់​ភាព​ចាស់​។ វា​ក៏មាន​វីតាមីន C ជួយ​ពង្រឹង​ជាលិកា​ឲ្យ​មាន​សំណើម​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​។fresh_vegetables_in_basket-2560x1600_zps234cd518

ក្រៅពីនេះ វា​ថែមទាំង​មាន​កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ជំនួយ​ធ្មេញ​។​២- ស្ពៃ​ខ្មៅ​​ដោយសារតែ​ស្ពៃ​ខ្មៅ​មាន​ជាតិ​ខ្លាញ់​តិច កាក​សរសៃ​អាហារ​ខ្ពស់ ទើប​វា​ជួយ​ឲ្យ​បត់ជើង​ស្រួល សម​បំផុត​សម្រាប់​ស្ត្រី​ដែល​កំពុងតែធ្វើការ​សម្រក​ទម្ងន់​។ ក្រៅពីនេះ វា​ថែមទាំង​សម្បូរ​ដោយ​បេ​តា​ខា​រ៉ូ​ទីន កាល់ស្យូម និង​វីតាមីន C ផងដែរ​។​៣- ស្ពៃ​ប្រូ​ខូ​លី​​ដោយ​គុណប្រយោជន៍​ខាង​អាហារ និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយ ស្រួយ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ស្រឡាញ់​សុខភាព​ទាំងឡាយ​ជាប់​ចិត្តជា​ពន់ពេក​។ វា​សម្បូរ​ទៅដោយ​វីតាមីន C វីតាមីន B2 និង​អាស៊ីដ​ហ្វូ​លិ​ក ជួយ​ឲ្យ​កោសិកា​ក្នុង​រាងកាយ​លូតលាស់ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​ដំណើរ​ការល្អ​។​

៤- ត្រកួន​​យើង​តែង​ធ្លាប់​ឮ​គេ​និយាយថា ទទួលទាន​ត្រកួន​ជួយ​ឲ្យ​ភ្នែក​ស្អាត មើលឃើញ​ច្បាស់​ល្អ​។ នេះ​ជាការ​ពិត ពីព្រោះ​ត្រកួន​សម្បូរ​ទៅដោយ​វីតាមីន A ជំនួយ​ភ្នែក ធ្វើ​ឲ្យ​ភ្នែកមាន​ទឹក​ទ្រទ្រង់​ជា​ពន្លឺ មិន​ផ្សា ឬ​ស្ងួត​។ ក្រៅពីនេះ ថែមទាំង​មាន​វីតាមីន C និង​កាល់ស្យូម​ផងដែរ​។​៥- ត្រសក់​​ជា​បន្លែ​ដែល​អ្នក​គួរតែមាន​ជាប់​ក្នុង​ទូទឹកកក​ជានិច្ច ពីព្រោះ​ត្រសក់​សម្បូរ​ទៅដោយ​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​រាងកាយ ជាពិសេស​ជួយ​ស្បែក​ដែល​សារធាតុ​ទាំងនោះ​មាន វីតាមីន អំបិល​រ៉ែ និង​អាស៊ីដ​អា​មី​ណូ ដែលមាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​មាន​សំណើម​។

​៦- សាលា​ដ៏​​សាលា​ដ៏​មាន​ទឹកជា​អង្គ​ប្រកប​ចម្បង មាន​វីតាមីន C ខ្ពស់ និង​មាន​ហ៊ី​ម៉ូ​ក្លូ​ប៊ី​ន (Hemoglobin) ជួយ​ការពារ​រោគ​ខ្វះ​ឈាម សម្រាល​អាកា​រៈ​ទល់លាមក សម​ចំពោះ​អ្នក​កើតរោគ​ទឹកនោមផ្អែម និង​ស្ត្រី​ដែល​កំពុងតែធ្វើការ​សម្រក​ទម្ងន់​។​៧- សណ្ដែកកួរ​​វា​មិន​គ្រាន់តែ​ផ្ដល់​រសជាតិ​ផ្អែម​ស្រួយ​ឆ្ងាញ់​សម្រាប់​ចម្អិន​ធ្វើ​អាហារ​បាន​ច្រើន​មុខ​ប៉ុណ្ណោះ​ទេ បន្លែ​ពណ៌​បៃតង​មួយ​នេះ ក៏​សម​ចំពោះ​ស្ត្រី​ដែល​ត្រូវការ​សម្រក​ទម្ងន់​ដែរ ពីព្រោះ​ទទួលទាន​ហើយ​ឆាប់​ឆ្អែត មាន​ជាតិ​សរសៃ​ដែល​រលាយ​ទឹកបាន​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្ដេ​រ៉ូ​ល​ក្នុង​ឈាម​។ ក្រៅពីនេះ នៅមាន​វីតាមីន កាល់ស្យូម ហ្វូ​ស​ហ្វ័​រ និង​បេ​តា​ខា​រ៉ូ​ទីន ផងដែរ​។

​៨- ននោងជ្រុង​​ននោង​មាន​ច្រើន​ពូជ ប៉ុន្តែ​បើ​គេ​និយម​ទទួលទាន​បំផុត គឺ​ននោងជ្រុង ពីព្រោះ​វា​មាន​គ្រប់​រដូវ​កាល មាន​រសជាតិ​ផ្អែម ទទួលទាន​ហើយ​មាន​អារម្មណ៍​ត្រជាក់​ស្រួលខ្លួន​។ ននោង​ជា​បន្លែ​ពណ៌​បៃតង​ដែលមាន​ទឹក​ច្រើន​។ ក្រៅពីនេះ ថែមទាំង​មាន​ជាតិ​សរសៃ​ខ្ពស់ សម្បូរ​ទៅដោយ​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​រាងកាយ ដូចជា វីតាមីន C ហ្វូ​ស​ហ្វ័​រ ដែក និង​កាល់ស្យូម មាន​ប្រសិទ្ធភាព​ធ្វើជា​ថ្នាំ​បំបាត់​ក្ដៅ​ក្នុង ជួយ​សម្រួល​ប្រព័ន្ធ​ទឹកនោម ជួយ​បណ្ដេញ​ស្លេ​ស្លិ៍ ជួយ​ផ្សើម​បំពង់ក និង​ជំនួយ​រាងកាយ​ឲ្យ​រឹងមាំ​បាន​ទៀតផង​