បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់ខ្លួន​បានសម្រេច ដោយ​មិន​ដឹង​មូលហេតុ

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ខណៈ​គេ ជិះ​ម៉ូតូ​អាយ​ខុន មួយគ្រឿង ជាមួយ​មិត្តភ័​ក្រ មក​ឈប់​នៅ​លើ​ស្ពាន​ជ្រោយចង្វា រួច​

យុវជន​ខាងលើ​លោត​ចុះ​ទៅ​ក្នុង​ទឹកទន្លេ ធ្វើ​អត្តឃាត​ខ្លួនឯង កាលពី​វេលា​ម៉ៅ​ង ១២​នង ១០ នាទី​យប់​ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ ២០១៤ ក្នុង​សង្កាត់​ច្បា​អំពៅ​១ ខណ្ឌ មានជ័យ ។ 
​តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ​ក្រ័​របស់​បុរស​ខាងលើ​នេះ បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​និង​បុរស​ខាងលើ​នេះ​កំពុងតេ ជិះ​ម៉ូតូ​អាយុ​ខុន​មួយគ្រឿង ឌុប​គ្នា​តាមផ្លូវ​ព្រះមុនីវង្ស បំណង​ឆ្ពោះ​ឡើង​ឆ្លងកាត់​ស្ពាន​ច្បារអំពៅ ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់​យុវជន​ម្នាក់​ជិះ​ពីក្រោយ​ហក់ចុះ​ពីលើ​ម៉ូតូ​រួច​បាន​ដើរ ទៅ​ឡើង​លើ​ក​បង្កាន់ដៃ លោត​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​បាត់ស្រមោល​តែម្តង​មិនដឹង​ស្លាប់​ឬ​ក៏រ​ស់​នោះ ។ ប៉ុន្តែ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​ឆោម​ឡោ ហើយ​បាន​ហៅ​ទូក​សង្គ្រោះ​ជួយ អន្តរាគមន៍ ស្វែងរក​យុវជន​ម្នាក់​នេះ​ដែល​លោត​ចុះ ទន្លេ  ។ 
​    ​សមត្ថកិច្ច​បញ្ជាក់ថា​ក្រោយ​កើតហេតុ​យុវជន​ដែល​គិត​ខ្លី​នេះ​បាន​លេច​ក្នុង​ទឹកទន្លេ​បាត់ ស្រមោល មិន​ឃើញ​ធ្វើ​ទាំងអស់ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​បង្កឡើង​ដោយសារ យុវជន​ខាងលើ តូច ចិត្ត​នឹង​បញ្ហា​គូរ​ស្នេហ៍ រួម​ជាមួយ​ក្រុម​គ្រួសារ ៕ 

11-03-3