ចលនា​នៃ​យុទ្ធនា​ការណ៍​បោសសំអាត​ក្នុង​ក្រុង ផ្លូវភ្លោះ និង​ទីសាធារណៈ​ផង​នោះ​របស់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន សែន​

0

មណ្ឌលគិរី​៖ មនោ​ម្យ រួមទាំង​សិស្សសាលា​ដែលជា​ក្មេង​កំព្រា​បានធ្វើ​ឡើងជា​ប់ៗ​គ្នា​រយះពេល​២​ថ្ងៃ​មកហើយ​ចាប់ពី​ថ្ងៃទី ២២ ២៣ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​លោក ទូច ស៊ីណា ប្រធានការិយាល័យ​យុវជន​និង​កីឡា នៃ​មន្ទីរអប់រំ​ខេត្តមណ្ឌលគិរី បាន​

ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​អោយដឹងថា​ ​ចលនា​នៃ​ការចូលរួម​ធ្វើការ​បោសសំអាត​ក្រុង​នេះ​ជាទូទៅ​ធ្វើ​នៅ​រៀងរាល់ថ្ងៃ សៅរ៍ និង​អាទិត្យ ថ្ងៃ​សៅរ៍​គឺ​ធ្វើ​នៅពេល​ម៉ោង​ពលកម្ម ហើយ​ការដឹកនាំ​ធ្វើ​យុទ្ធនាការ​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្នុង​គោលបំណង​ធ្វើអោយ​ពួកគាត់​ច​សិស្ស​ហ្នឹង បាន​យល់​ពី​ការចូលរួម​ជួយ​ដល់​សង្គម ក្នុងនោះ​វា​អាចធ្វើអោយ​ក្រុង​របស់​យើង​ស្អាត​ដើម្បី​ទទួលបាន​ការគាំទ្រ​ពីស​ណាក​ភ្ញៀ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ។​10814213_1518220761773700_2037349824_n

ជាងនេះទៅទៀត ដូចជា​ធ្វើអោយ​ពួកគេ​(​សិស្ស​)​អោយមាន​ទំលាប់​ជួយ​ធ្វើការ​ពលកម្ម​ទាំង​ក្នុងសង្គម​និង​នៅក្នុង​គ្រួសារ​របស់​ពួកគាត់​ផ្ទាល់ខ្លួន​ទៀតផង ។ ចលនា​នេះ​លោក ទូច ស៊ីណា ប្រធាន យុវជន និង​កីឡា នៃ​មន្ទីរអប់រំ​ខេត្ត បាន​បន្តទៀតថា នៅពេល​ខាងមុខ តៗ​ទៀត​លោក​និង​ដឹកនាំ​យុទ្ធនាការ​នេះ​រហូត​ដើម្បី​ផលប្រយោជន៍​ដល់​សង្គម​និង​បញ្ជៀ​ស​ពួកគេ​កុំអោយ​នាំគ្នា​ប៉ះពាល់​គ្រឿងញៀន​ផងដែរ ។10815633_1518220881773688_49836403_n

ចុងក្រោយ​លោក​ក៍​បានធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ក្រុមអាជីវករ​ទាំង​អស់អោ​យ​ជួយ​ចូលរួម​ក្នុងការ​រួមគ្នា​ជួយ​ធ្វើការ​សំអាត​ក្រុង​ផង ក៍​ដូច​ជាទី​រមណីយ៍ដ្ឋាន​នានា​គ្រប់​ទីកន្លែង​ដើម្បី​ជាការ​ទាក់ទាញ​ដល់​អ្នក​ទេសចរណ៍​ពិសេស​ដែល​យើង​ចង់បាន​នោះ​គឺ ដូច​ពាក្យស្លោក​ពោលថា ទីក្រុង​ស្អាត រមណីយ៍ដ្ឋាន​ស្អាត សេ​វ៉ា​ល្អ ៕