​ដីភ្នំ​ធំ​នៅ​ខេត្តបន្ទាយមានជ័យ​ប្រ​ឈរ​មុខ​រលាយ​ហិនហោច​បើសិនជា​អជ្ញាធរ​ពាក់​ព​ន្ឋ័​នៅតែ​ធូរ​លុង​

0

​ខេត្តបន្ទាយមានជ័យ​៖ ដីភ្នំ​នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹងថា ការ​ឈូសឆាយ​កាយ​ភ្នំ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង បាន​យ៉ាង​រលូន​ដូចនេះ មានច្បាប់​អនុ​ញ្ញា​ត្តិ រឺ យ៉ាងណា​នោះទេ ។​

​ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា ទីតាំង​ភ្នំ​មួយកន្លែង ស្ថិតនៅ​ភូមិ​ភ្នំ ធំ ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ តាម​បណ្តោយ​ជាតិ​លេខ​៥​ត្រូវគេ​មើលឃើញថា មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង រថយន្ត​ដឹក​អាច​ម៏​ដី​មិនតិចជាង ២០០​គ្រឿង​នោះទេ​។​photo 2
​ពាក់​ព​ន្ឋ័​ការជីក​កកាយ​ភ្នំ​យក​អាចម៍ដី​តំបន់​ខាងលើនេះ​បុរស​ម្នាក់​ជា​អ្នកមើលការខុសត្រូវ​កា​រដ្ឋា​ន​កិន​ថ្ម​ខាងលើ​បានធ្វើការ​គម្រាម​អ្នកការ​សែត​មិន​ឲ្យ​សរសេរ​រឿង​ការដ្ឋាន​កិន​ថ្ម​ទាំងនោះ​ប្រយ័ត្ន​មាន​បញ្ហា​ពីព្រោះ​គេ​បង់ពន្ធ​ឲ្យ​រដ្ឋ​ត្រង់​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ល​គេ​មិនដឹង​ទេ​ពលរដ្ឋ​ទាំងនោះ​សុទ្ធតែ​អាណាធិបតេយ្យ​។​ប្រជាពលរដ្ឋ​នៅ​ខាងកើត​និង​ខាង​ជើ​ភ្នំ​ធំ​និង​សិក្សា​នុ​សិស្ស​ដែល​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ធំ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​បាន​និយាយថា​ពួកគេ​សព្វថ្ងៃ​មិនបាន​រៀនសូត្រ​ប៉ុន្មាន​ទេ​គឺ​រវល់​តែរ​ត់រក​កន្លែង​សុ​វត្ត​ភាព​ខ្លាច​គ្រោះថ្នាក់​នៅពេល​គេ​ដាក់​រំសេវ​កម្ទេច​ភ្នំ​យក​ថ្ម​ប្រឈម​និង​គ្រោះថ្នាក់​ដូចជា​ការបាញ់​ថ្ម​កំទិច​ថ្ម​មក​ប៉ះ​ដំបូលផ្ទះ​និង​សាលារៀន​និង​ម៉ា​ស៊ី​កិន​ថ្ម​ហុយ​ជាប្រចាំ​ដែល​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​កើតមាន​ដូចជា​ធូលី​ហុយ​ចូល​ស្រ​មុះ​រលាក់​ផ្លូវដង្ហើម​ជាដើម​។photo 3
​ប្រជាពលរដ្ឋ​បាន​បញ្ចា​ក់ថា ក្នុងចំណោម​៤​ក្រុមហ៊ុន​ម៉ា​ស៊ី​កិន​ថ្មភ្នំ​ធំ​គឺមាន​៤​ក្រុមហ៊ុន​ភ្នំ​មាន​១.​ក្រុមហ៊ុន ណុប ទូច ២.​ក្រុមហ៊ុន លឹម ផា​វី ៣.​ក្រុមហ៊ុន លឹម ហេង ក្រុមហ៊ុន​ទីគ ណៃ​ដែល​ធ្វើ​ប្រឈម​អោយ​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​ដែល​គ្រោះថ្នាក់​បំផុត​។​
​សុំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ​គឺ​សុំអោយ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ណុប ទូច​និង​ក្រុ​ហ៊ុន លឹម ហេង ដែល​ប្រឈម​និង​បញ្ហា​បាញ់​ថ្ម​និង​កិន​ថ្ម​ហ៊ុយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​សាលារៀន​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ​ដែល​រស់​ជិត​និង ខាង មុខ​ក្រុមហ៊ុន​។
​លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា នៅ​ភ្នំ​ធំ​គឺមាន​មាន​ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម​ចំនួន​៤​ក្រុមហ៊ុន​មាន​១.​ក្រុមហ៊ុន គ ណៃ​(​នៅ​ខាងត្បូង​ភ្នំ​ធំ​)២.​ក្រុមហ៊ុន លឹម ហេង (​ខាងកើត​ភ្នំ​) ៣.​ក្រុមហ៊ុន លឹម ផា​វី (​ខាងកើត​ភ្នំ​) ៤.​ក្រុមហ៊ុន ណុប តូច (​ខាងកើត​ខាង​ឈៀង​ខាង​ជើងភ្នំ​ធំ​) ។​photo 4
លោក​បាន​ប្ត​ថា ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​នោះ​គឺ​លោក​ដូចជា​មិនបាន​ដឹង​ច្បាស់​ព្រោះ​ការបាញ់​ថ្ម​បើ​ប៉ះពាល់​ដល់​អ្នកជិតខាង​ក្រុមហ៊ុន​ចេញសង​និង​ពាក់ព័ន្ធ​និង​ហុ​៊​យ​ប៉ះពាល់​សុខភាព​គឺ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​អោយ​ស្រោច​ទឹក​មិនអោយ​ហ៊ុយ​។​photo 5
​ចំពោះ​ក្រុមហ៊ុន ណុប ទូច​ហាមឃាត់​ប្រជាពលរដ្ឋ​មិនអោយ​លើ​ភ្នំ​ធំ​ទៅ​ល្អាង​កី​ធ្វើបុណ្យ​គឺ​ក្រុមហ៊ុន​គ្មាន​សិទ្ធ​ហាមឃាត់​ឡើយ​ព្រោះ​ជា​សម្បត្តិ​រដ្ឋ​និង​កូនភ្នំ​ខាងកើត​ឈាង​ខាងជើង​ដែល​កាយ​រៀប​ហើយ​ធ្វើ​ធ្វើ​របង​ថ្ម​ព័ន្ធ​យក​នោះ​លោក​ដឹងថា​៖​ជា​ដី​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​គ្រោងទុក​ដី​ធ្វើ​ផ្សា​ភ្នំ​ធំ​ដែល​ត្រូវ​ដោះដូរ​៕photo 1