នារី​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​

​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្កូ​ពី​មួយ​គ្រឿង​ពីនារី​ម្នាក់​ពេល​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ហើយ​បានសំរេច ជិះ​ម៉ូតូ​ជនរងគ្រោះ​ចេញពី​កន្លែងកើតហេតុ​បាន​ដោយ​សុ​វត្តិភាព កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​

ក្រោយ​វិទ្យាល័យ​ព្រះ​យុ​គន្ធរ តាម​បណ្ដោយ​ផ្លូវ​១០៥​លូទឹកស្អុយ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-1715  បាន​ជិះ​ធ្វើដំណើរ​តាម​ផ្លូវ​១០៥​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ក្រោយ​សាលា​វិទ្យាល័យ​ព្រះ​យុ​គន្ធរ ក៏​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស៊េរី​ទំនើប បានធ្វើ​សកម្មភាព​យក​កាំភ្លើង​ភ្ជង់​អោយ​នារី​ខាងលើ​នេះ​ឈប់​ម៉ូតូ​ភាមមិន​ដូច្នោះ​គេ​និង​បាញ់​តែ​នាង​តែម្ដង ឃើញ​ដូច​នោះ​នារី​គ្រោះ​ក៏​ព្រម​ប្រគល់​ម៉ូតូ​អោយ​ទៅ​ជនល្មើស​ខាងលើនេះ​តែម្ដង ហើយ​ក្រុម​ចោរ​នេះ​បាន​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួន​បាត់​ដោយ​ងាយស្រួល​។​


​ពាក់ព័ន្ធ​និង​ករណី​នេះ​ជនរងគ្រោះ​ក៏​បាន​អោយដឹងថា​ដែរ​ថា ចំពោះ​ក្រុម​ចោរ​ខាងលើ​នេះ​គាត់​មិន​បាន​មើល​ច្បាស់​នោះ​ទេ ហើយក៏​មិន​ដឹង​ថា​ក្រុមចោរ​ជិះ​ម៉ូតូ​ម៉ាក​អ្វី​ដែរ គឺ​ដឹង​ត្រឹម​ថា​ក្រុម​ចោរ​នោះ​យក​កាំភ្លើង​មួ​យ​ដើម​មក​ភ្ជង់​គាត់ ធ្វើអោយ​គាត់​ភិតភ័យ​ក៏​ប្រគល់​ម៉ូតូ​គាត់​អោយ​ទៅ​ក្រុម​ចោរ​តែម្ដង​ទៅ​។​


​បន្ទាប់ពី​កើតហេតុ​ជាង​កន្លះ​ម៉ោង​សមត្ថកិច្ច​ទើប​នឹង​លេចមុខ​ចេញមក​និង​បាន​ត្រឹមតែ​នាំ​ជនរងគ្រោះ​ទៅ​ធ្វើការ​សាកសួរ​និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​កេងកង​២​តែប៉ុណ្ណោះ​៕

0