Arsenal ​ត្រៀម​សំណើ​រទិញ ភី​ហ្សេ​ក (Piszczek) ​ពី Dortmund

ក្លិប​កាំភ្លើង​ធំ Arsenal ​កំពុងតែ​តាមដាន​មើល​ពី​ទម្រង់​លេង​របស់​កីឡាករ លូ​កាស ភី​ហ្សេ​ក (Lukasz Piszczek) ​ហើយ​គ្រោង​នឹង​ដាក់​សំណើរ​ទិញយក​បើសិនណា​ជា​ក្លិប​បរាជ័យ​លើ​ការចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ បា​ការី សា​កញ៉ា (Bacary Sagna) ​មុន​ពេល​ចប់​រដូវ​កាល​ ​។​

​យោង​តាម​គេហទំព័រ The Metro ​បាន​រាយការណ៍​ថា​ ​គ្រូបង្វឹក Arsene Wenger ​ចង់​រក្សា​ទុក Sagna ​ប៉ុន្តែ​ក្លិប​អាច​នឹង​ដាក់​សំណើរ​ប្រមាណ​ ៧ ​លាន​ផោន​ដល់​ខ្សែការពារ​របស់​ក្លិប Dortmund ​គឺ​កីឡាករ Piszczek ​ដើម្បី​ជំនួស​មុខ​តំណែង​នេះ​ ​។​
​គួរបញ្ជាក់​ថា​ Piszczek ​ត្រូវបាន​គេ​រំពឹងថា​ ​នឹង​ចាកចេញ​ពី​ Dortmund ​ហើយ​រូបគេ​ក៏​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ក្លិប Real Madrid និង Paris Saint-Germain ​ផងដែរ​ ៕

Piszczek